អន្តរជាតិ ៖ ទីភ្នាក់ងារ RT បានចុះផ្សាយនៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែធ្នូ ឆ្នាំ២០២២នេះថា៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍នូវវិក្កយបត្រផ្តល់មូលនិធិចំនួន $1.7 ទ្រីលានដុល្លារអាមេរិក ដែលនឹងធ្វើឱ្យរដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសនេះដំណើរការរហូតដល់ចុងបញ្ចប់នៃឆ្នាំថវិកាសហព័ន្ធរបស់ពួកគេក្នុងខែកញ្ញា ឆ្នាំ២០២៣។
សូមជម្រាបថា វិក្កយបត្រនេះរួមបញ្ចូលទាំងការបង្កើនយ៉ាងហោចណាស់ ៦% សម្រាប់គំនិតផ្តួចផ្តើមក្នុងស្រុកដល់ ៧៧២.៥ ពាន់លានដុល្លារ ខណៈដែលការចំណាយលើវិស័យការពារជាតិបានកើនឡើង ១០% ដល់ ៨៥៨ ពាន់លានដុល្លារ។
សមាជិកសភាក៏បានផ្តល់ប្រាក់ជិត ៤៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន ដែលលើសពីអ្វីដែលលោក ចូ បៃដិន បានស្នើសុំទៅទៀត។
ដោយឡែកជំនួយថ្មីដល់អ៊ុយក្រែនបន្ថែមដល់ ៦៥ ពាន់លានដុល្លារ ដែលអាមេរិកបានបែងចែកឱ្យប្រទេសនេះរួចហើយនៅឆ្នាំនេះ៕ ដោយ៖ស តារា
លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក
(រូបភាព៖RT)