អន្តរជាតិ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន RT បានចុះផ្សាយនៅរសៀលថ្ងៃសៅរ៍ទី៣១ ខែធ្នូ ឆ្នាំ២០២២នេះថា៖ បុរីវ៉ាទីកង់ បានប្រកាសថា សម្តេចប៉ាប Emeritus Benedict XVI ដែលចូលនិវត្តន៍បានចូលទិវង្គតក្នុងព្រះជន្ម ៩៥ព្រះវស្សា បន្ទាប់ពីព្រះសុខភាពរបស់អតីតសម្តេចប៉ាបបានប្រែជាអាក្រក់បំផុតដោយសារតែព្រះជន្មកាន់តែជរា នេះបើយោងតាមវេជ្ជបណ្ឌិត។
ការសោយទិវង្គតរបស់ព្រះអង្គកើតឡើងភ្លាមៗបន្ទាប់ពីសម្តេចប៉ាប ហ្វ្រង់ស៊ីស បានសុំឱ្យអ្នកដើរតាមបួងសួងដល់បេណេឌីកទី១៦ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាជាសាធារណៈមួយកាលពីថ្ងៃពុធ ដោយបញ្ជាក់ថា អតីតសម្តេចប៉ាបមានជំងឺ”ឈឺខ្លាំង”។
សម្តេចប៉ាប Francis បានមានបន្ទូលថា៖ “សូមឱ្យយើងចងចាំព្រះអង្គ។ ព្រះអង្គទ្រង់អាពាធខ្លាំង ដោយសុំព្រះអម្ចាស់ជួយលួងលោម និងគាំទ្រព្រះអង្គក្នុងសាក្សីនៃសេចក្ដីស្រឡាញ់ចំពោះសាសនាចក្រនេះរហូតដល់ទីបញ្ចប់ »៕ ដោយ៖ សតារា
រូបភាព៖ AFPនិងRT