ភ្នំពេញ ៖ ទី(៨) “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជា”និង”កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់”បានចូលជាធរមាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងចិន-កម្ពុជា សម្រេចបានការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និង រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា”បានចូលជាធរមាន ពន្ធគយសូន្យសម្រាប់ទំនិញដែលភាគីចិនផ្តល់ជូនភាគីកម្ពុជាមានចំនួនសមាមាត្រ៩៧.៥៣% រីឯកម្ពុជាវិញផ្តល់ពន្ធគយសូន្យដល់ទំនិញភាគីចិនមានចំនួន៩០% ជាកម្រិតខ្ពស់បំផុតក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់របស់ភាគីទាំងពីរ។ នៅថ្ងៃដដែល “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់”(RCEP)បានចូលជាធរមាន មានន័យថាតំបន់ពាណិជ្ជកម្មសេរីដែលមានចំនួនប្រជាជនច្រើនបំផុត សេដ្ឋកិច្ចពាណិជ្ជកម្មទ្រង់ទ្រាយធំបំផុត និងមានសក្តានុពលអភិវឌ្ឍន៍ខ្លាំងបំផុតត្រូវបានអនុវត្តជាផ្លូវការ។
ចិននិងកម្ពុជាបានចាប់យកការចូលជាធរមាននៃកិច្ចព្រមព្រៀងជាឱកាសដ៏មានតម្លៃ បង្ហាញពេញលេញនូវភាពធន់និងពោរពេញដោយសក្តានុពលរបស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម បន្តលើកកម្ពស់គុណភាពនិងទំហំពាណិជ្ជកម្មទ្វេភាគី។ យោងតាមស្ថិតិរដ្ឋបាលគយចិនបានឱ្យដឹងថា ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២២ ទំហំនៃការនាំចូលនិងនាំចេញរវាងចិននិងកម្ពុជាឈានដល់១៤៥៤៣លានដុល្លារអាមេរិក កើនឡើង១៩.១%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕
ដោយ៖ សិលា