ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ ២០២២ ទី(៩)

ចែករំលែក៖

ភ្នំពេញ ៖ ទី(៩) ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាដែលសាងសង់ដោយសហគ្រាសចិនបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការ

នាថ្ងៃទី៩ ខែវិច្ឆិកា លោក Li Keqiang នាយករដ្ឋមន្រ្តីចិន និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីដាក់ឱ្យប្រើប្រាស់នូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង ពិធីប្រគល់ជំនួយកញ្ចប់វិស្វកម្មអត្ថប្រយោជន៍សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន កម្ពុជាបានឈានចូលដល់«យុគសម័យផ្លូវល្បឿនលឿន»។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេក្នុងប្រទេសកម្ពុជា ជាគម្រោងតំណាងឱ្យការកសាងរួមគ្នារវាងចិននិងកម្ពុជាសម្រាប់”ខ្សែក្រវាត់និងផ្លូវ” ក៏ជាគំរូដ៏ជោគជ័យក្នុងការផ្ទៀងផ្ទាត់គ្នារវាងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” និង “យុទ្ធសាស្រ្តចតុកោណ”របស់កម្ពុជា។ គម្រោងខាងលើមានប្រវែងសរុប១៨៧.០៥គីឡូម៉ែត្រ បែងចែកជាបួនគន្លង ក្រោយពីបញ្ចប់ការសាងសង់ រយៈពេលនៃការធ្វើដំណើរបានបង្រួមពី៥ម៉ោងមកសល់តែ២ម៉ោង មិនត្រឹមតែជួយកែលម្អបញ្ដាញទូរគមនាគមន៍ដែលមានស្រាប់ក្នុងប្រទេស លើកកម្ពស់សមត្ថភាពចរាចរណ៍ផ្លូវថ្នល់សំខាន់ៗ និងជំរុញឱ្យមានប្រសិទ្ធភាពលើថ្លៃដើមនៃការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ថែមទាំងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ចនៃខេត្តជាច្រើននិងតំបន់ ជំរុញឱ្យមានតម្រូវការក្នុងស្រុកប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ភាពងាយស្រួលលើការវិនិយោគ រំពឹងថានឹងជួយជំរុញឱកាសការងារលើសពី១ម៉ឺនកន្លែងក្នុងវិស័យផលិតកម្មដែលពាក់ព័ន្ធនាពេលអនាគត ដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមប្រកបដោយចីរភាពសម្រាប់កម្ពុជា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖