ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ ២០២២ ទី(១០)

ចែករំលែក៖

ភ្នំពេញ ៖ ទី( ១០) ក្រុមវេជ្ជសាស្រ្តចិនថ្នាក់ជាតិដំបូងគេដែលជាជំនួយមកកាន់កម្ពុជាដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ 

នាថ្ងៃទី១៦ ខែមីនា ក្រុមអ្នកជំនាញឱសថបុរាណចិនបានធ្វើដំណើរមកកាន់កម្ពុជាដើម្បីបំពេញបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងក្នុងខែឧសភាបានភ្ជាប់បេសកកម្មយ៉ាងជោគជ័យជាមួយនឹងក្រុមគ្រូពេទ្យឱសថបុរាណចិនដែលជំនួយមកកាន់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងជំងឺវីរុស។ ទាំងនេះជាក្រុមគ្រូពេទ្យវេជ្ជសាស្រ្តចិនថ្នាក់ជាតិដំបូងគេដែលរដ្ឋាភិបាលចិនបានចាត់បញ្ជូលមកក្រៅប្រទេសក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺវីរុស បានរៀបចំកិច្ចការទប់ស្កាត់ជំងឺវីរុស ការព្យាបាលដោយបញ្ចូលគ្នារវាងវេជ្ជសាស្រ្តបុរាណចិននិងវេជ្ជសាស្រ្តបស្ចឹមប្រទេស និងការងារបណ្ដុះបណ្តាលផ្សេងទៀតនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បង្ហាញពីបទពិសោធចិនដល់ភាគីកម្ពុជាអំពីការទប់ស្កាត់ជំងឺវីរុស ជំរុញវប្បធម៌និងបច្ចេកទេសឱសថបុរាណចិន លើកកម្ពស់កម្រិតព្យាបាលនិងសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។

ក្រុមវេជ្ជសាស្រ្តចិនបានបង្កើតគ្លីនិកវេជ្ជសាស្រ្តបុរាណចិនដំបូងគេក្នុងមន្ទីរពេទ្យរដ្ឋនៅកម្ពុជា ហើយបានក្លាយជាគ្លីនិកព្យាបាលដំបូងគេនៅកម្ពុជាដែលតម្រូវឱ្យមានការណាត់ជួបជាមុន បានបង្ហាញពីមូលដ្ឋានគ្រិះនៃគុណតម្លៃគ្លីនិចវេជ្ជសាស្រ្តចិន បានដឹកនាំទម្លាប់ព្យាបាលក្នុងតំបន់ រីឯចំនួននៃការចុះឈ្មោះរបស់អ្នកជម្ងឺគឺ២/៣នៃចំនួនអ្នកចុះឈ្មោះសរុបនៅក្នុងមន្ទីរពេទ្យមិត្តភាពចិន-កម្ពុជាព្រះកុសុមៈ។ បង្ហាញយ៉ាងលេចធ្លោពីគុណសម្បត្តិនិងលក្ខណៈពិសេសនៃសេវាកម្មឱសថបុរាណចិន អនុវត្ត”សេវាកម្មសាធារណៈ” លើកកម្ពស់ការថែទាំសុខភាពនិងព្យាបាល ផ្តល់អត្ថប្រយោជន៍ជូនដល់ជីវភាពរស់នៅរបស់ប្រជាជន បានធ្វើឱ្យប្រជាជនកម្ពុជាស្វែងយល់កាន់តែច្បាស់ពីឱសថបុរាណចិនដែលចំណាយតិចអត្ថប្រយោជន៍ច្រើន បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដោយតាមរយៈឱសថបុរាណចិន៕

ដោយ ៖ សិលា


ចែករំលែក៖