ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញឈើ ៦រូប នៅឃុំស្រែឈូក ស្រុកកែវសីមា ដឹកឈើកាត់ស្នាក់ការសមត្ថកិច្ច ក៏គ្មានបញ្ហា !

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋថ្លែងដោយសុំមិនឱ្យបញ្ចេញឈ្មោះឱ្យដឹងថា,  មានក្រុមរកឈើនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចំនួន៦នាក់ កំពុងដឹកឈើយ៉ាងសកម្មបំផុត។ ប្រជាពលរដ្ឋបញ្ជាក់ថា, ការដឹកឈើកាត់មុខស្នាក់ការបរិស្ថាន បានយ៉ាងរលូនជារៀលរាល់យប់ ប៉ុន្តែមិនបង្ក្រាប ឬមើលមិនឃើញ មិនជ្រាបព័ត៌មាន ។  ករណីនេះត្រូវគេសង្ស័យថា, ជាករណីឃុបឃិតគ្នារបស់ឈ្មួញនិងសមត្ថកិច្ចជំនាញប្រចាំនៅមូលដ្ឋាននោះ ទើបពួកគេអាចដំណើរការបាន ។ 

គេថែមទាំងបញ្ជាក់ថា , ឈ្មួញឈើទាំង៦នាក់នោះរួមមាន៖ 

ទី១/ យាយលាង មានលេខទូរស័ព្ទ  ០៨៨ ៨៤៨៥៩៥៤

ទី២ /ឈ្មោះ ផល្លា លេខទំនាក់ទំនង ០៩៧ ៤២៩០៧៥៧

ទី៣ / ប្រពន្ធលោក ប្រុញ លេខទំនាក់ទំនង ០៩៧ ៣៣១៦៣០៩

ទី៤ / ឈ្មោះ បញ្ញា លេទទំនាក់ទំនង ០៩៧ ៨០៣២៤៤៤

ទី៥ / ឈ្មោះ អ៊ីមុំ លេខទូរស័ព្ទ  ០៩៧ ៤៦៥៦១៦០

ទី៦ / ឈ្មោះ យាយថេវ  លេខទូរស័ព្ទ    ០៨៨ ៣១៨៥២២៧ ។ បើមានលេខទូរស័ព្ទបែបនេះ អាចពួកគាត់ មានទំនាក់ទំនងល្អ ជា សមត្ថកិច្ច ជំនាញ អាជ្ញាធរ ។

ក្រុមអ្នកសារព័ត៌មានខ្លះ អាចស្គាល់ ហើយរាយការណ៍ឱ្យ សមត្ថកិច្ច ប៉ុន្តែភាគច្រើន គេមិនសូវលើកទូរស័ព្ទ ដើម្បីជាការដោះបន្ទុក គិតរឿងប្រយោជន៍ច្រើនជាងការងារបង្ក្រាប។ 

ប្រភពដែលទុកចិត្តបានឱ្យដឹងទៀតថា,  ក្រុមឈ្មួញហ៊ានធ្វើសកម្មភាពដឹកឈើដោយរលូនបែបនេះបាន គឺក្រុមឈ្មួញបានជម្រាបប្រាប់សមត្ថកិច្ចស្ទើរគ្រប់ស្ថាប័នដែលប្រចាំការនៅឃុំស្រែឈូកអស់ហើយ ដោយប្រាប់ពីក្បាលឡាន និងគោយន្តកន្ត្រៃ ។

តើករណីនេះ មន្ត្រីជំនាញដែលប្រចាំការនៅឃុំស្រែឈូកបានជ្រាបពត៌មានខាងលើនេះហើយឬនៅ?

សំណូមពរឱ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវបន្ថែមរាល់ព័ត៌មានខាងលើនេះផង ជៀសវាងបទល្មើសនេះ នៅបន្តកើតមាន ៕

ដោយ ៖ សហការី


ចែករំលែក៖