ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ អបអរសាទរ ថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២-២០២៣

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា, ខ្ញុំសូមយកឱកាសនេះអបអរសាទរសាជាថ្មីនូវជោគជ័យរបស់រាជរដ្ឋាភិបាលលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានអនុញ្ញាតឱ្យយើងបានត្រលប់មកកាន់ជីវភាពសេដ្ឋកិច្ច សង្គមដូចដើម។ ជាពិសេស ការត្រលប់មកកាន់ថ្នាក់រៀនវិញនេះ។

លោកថ្លែងបន្តថា, ថ្ងៃនេះ សិស្សានុសិស្សគ្រប់ភូមិសិក្សាបានចូលមកកាន់សាលារៀនរបស់ខ្លួនប្រកបដោយក្តីសប្បាយរីករាយ អារម្មណ៍សុវត្ថិភាព ដើម្បីផ្តោតលើការសិក្សា។ សូមថ្លែងអំណរគុណដល់មាតាបិតា ដែលបាននាំកូនគ្រប់អាយុចូលរៀនមកចុះឈ្មោះចូលរៀនទាំងអស់គ្នា។

ទោះជាយ៉ាងណាក្តី សូមគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ អាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សផ្ទាល់ត្រូវបន្តប្រុងប្រយ័ត្ន ជាពិសេសបន្តអនុវត្តវិធានសុខាភិបាលឱ្យបានត្រឹមត្រូវដើម្បីចៀសវាងហានិភ័យនានា។ យើងទាំងអស់ត្រូវចូលរួម ការពារបរិវេណសាលារៀន ជាទីកន្លែងសុវត្ថិភាព មិនមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕

ដោយ ៖ សិលា


ចែករំលែក៖