ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៦នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩ករណីទូទាំងប្រទេសថ្ងៃទី២ មករាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ សូមនិយាយថាទេចំពោះគ្រឿងញៀន​ ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ដែលជនសង្ស័យចំនួន ៣៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២ ខែមករា ឆ្នាំ​២០២៣ម្សិលមិញនេះ​។

យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ ក្នុងចំណោមជនសង្ស័យចំនួន ៣៦នាក់ រួមមាន៖ 

ជួញដូរ ៣រណី ឃាត់​មនុស្ស​ ១៧នាក់ (ស្រី ១នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់​មនុស្ស​ ១នាក់​ និងប្រើប្រាស់ ៥ករណី ឃាត់​មនុស្ស​ ១៨នាក់ ។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែមករា រួមមាន ៖ មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៣,៣៥ក្រាម និង១៣កញ្ចប់តូច ។

សូមជម្រាបជូនថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ជាលទ្ធផលមានចំនួន ៦អង្គភាព ក្នុងនោះ​កម្លាំង​នគរបាល​ ៣អង្គភាព​ និង​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​-ខេត្ត​ ៣អង្គភាព​៖

១ / កម្លាំងនគរបាល​ខេត្តបាត់ដំបង ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ។

២ / កម្លាំងនគរបាល​ខេត្តសៀមរាប ៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ។

៣ / កម្លាំងនគរបាល​ខេត្តត្បូងឃ្មុំ ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច ។

កងរាជអាវុធហត្ថ ៖ ៣អង្គភាព

១ / កម្លាំងកងរាជអាវុធហត្ថខេត្ត​កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ២នាក់  ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ចាប់យកIce ៥,៤២ក្រាម ។

២ / កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៖ ជួញដូរ ១ករណី ឃាត់ ១២នាក់ ស្រី ១នាក់ ចាប់យកIce ១២កញ្ចប់តូច ។

៣ / កម្លាំងកងរាជអាវុធហត្ថខេត្ត​សៀមរាប ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៧,៩៣ក្រាម ៕

ដោយ​៖សហការី​


ចែករំលែក៖