ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី លួចកាត់ខ្សែភ្លើង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជំនាញដើរ (លួចកាត់ខ្សែភ្លើង) ត្រូវ  កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន នៅថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០២៣ វេលាម៉ោង២៖៣០នាទីទាបភ្លឺ ត្រង់ចំណុចហាងម្លិះមង្គល ផ្លូវបេតុង ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ផល មិនា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ កន្លែងកើតហេតុ មុខរបរមេការ។

ចំណែកជនសង្ស័យ ឈ្មោះ វ៉ាត ប៉េងស៊ាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។

សម្ភារដកហូតមាន ៖

-ម៉ូតូសណ្តោងរ៉ឺម៉ក០១គ្រឿង គ្មានស្លាកលេខ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងសំរាកនៅក្នុងហាងស្រាប់តែភ្លើងក្នុងហាងរលត់ក៏នាំគ្នាចេញមើលឃើញជនសង្ស័យកំពុងធ្វើសកម្មភាពរមូលខ្សែភ្លើង ហើយស្រែកផ្អើលឆោឡោ និងសុំការអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍ ឃាត់ខ្លួនបាន០១នាក់។

ចំពោះមុខកំលាំងជំនាញខណ្ឌនិងប៉ុស្តិ៍ កំពុងស្រាវជ្រាវរកបក្ខពួកជនសង្ស័យបន្ថែមនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖