ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ភ្លាមៗខណៈកំពុងដើរតាមដងផ្លូវត្រូវបានរថយន្តតូយ៉ូតាព្រូសបុកពេញទំហឹង

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណៈកំពុងដើរតាមដងផ្លូវត្រូវបានរថយន្តព្រូសមិនស្គាល់សាវតារ០១គ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកពេញទំហឹងហើយអូសរុញជាង២០ម៉ែត្រ។

     តាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងបានឱ្យអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ២០២៣នេះថា មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង ២០និង១០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

   សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ សាន ជឿន អាយុ ៥៨ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តដែលគេស្គាល់ថាម៉ាកព្រូស បើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង ហើយបានជ្រុលទៅបុកជនរងគ្រោះពេញទំហឹងប៉ើងរុញជាង២០ម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗចំណែករថយន្តបានបើកគេចខ្លួនបាត់ស្រមោលតែម្តង។

   ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុនិងបានប្រគល់សពជនរងគ្រោះទៅឱ្យសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនគរបាលការិយាល័យជំនាញកំពុងធ្វើការស្រាវជ្រាវ៕

IMG_4915 IMG_4918 IMG_4919

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖