ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ខ្ញុំ និងសហការី សូមសម្ដែងសេចក្ដីក្ដុកក្ដួល សោកស្តាយចំពោះដំណឹងដ៏ក្រៀមក្រំនៃមរណភាព ឧបាសក ឆាយ ធីរិទ្ធ អតីតចៅសង្កាត់ស្រះចក

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំប្រតិភូ អញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ត សពឧបាសក ឆាយ ធីរិទ្ធ អតីតចៅសង្កាត់ស្រះចក របស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវជាឪពុករបស់ លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។ 

លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា, ខ្ញុំ និងសហការី សូមសម្ដែងសេចក្ដីក្ដុកក្ដួល សោកស្តាយចំពោះដំណឹងដ៏ក្រៀមក្រំនៃមរណភាព ឧបាសក ឆាយ ធីរិទ្ធ អតីតចៅសង្កាត់ស្រះចក របស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវជាឪពុករបស់ លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាព នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១:៥៥នាទី ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។

លោកថ្លែងថា, មរណភាពរបស់ឧបាសិកា គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា បងប្អូនប្រុស ឪពុកធំ ប្រកបដោយព្រហ្មវិហារធម៌មួយរូបដែលបានលះបង់កម្លាំងកាយ ចិត្ត ក្នុងការជួយគាំទ្រទំនុកបម្រុងក្រុមគ្រួសារប្រកបដោយទឹកចិត្តមេត្តា សណ្តោសប្រណីបំផុត និងក៏ជាការបាត់បង់មន្រ្តីគណបក្សប្រជាជនកម្ពុជា ១ រូបដែលបានចូលរួមជាមួយគណបក្សក្នុងការបម្រើជាតិ មាតុភូមិ ចាប់តាំងពីថ្ងៃរំដោះ ៧ មករាមក។

លោក ហ៊ុន ម៉ានី បន្តថា, ក្នុងឱកាសនេះដែរ ខ្ញុំ និងសហការីសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះឯកឧត្តម ឆាយ សុផល ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់វិញ្ញាណក្ខ័ន្ធរបស់ ឧបាសក ឆាយ ធីរិទ្ធ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖