ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ទីបំផុត ! សមត្ថកិច្ចឃាត់ចាប់ខ្លួនក្រុមជនទំនើងប្រើដំបង ដាវ កាំបិតធំ ដូចក្នុងរឿងចិន បានទាំងអស់ហើយ !

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុត ! សមត្ថកិច្ចឃាត់ចាប់ខ្លួនក្រុមជនទំនើងប្រើដំបង ដាវ កាំបិតធំ ដូចក្នុងរឿងចិន បានទាំងអស់ហើយ ! នេះបើតាមការលើកឡើងពី លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ។ 

លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថា, ក្រោយពីទទួលបានព័ត៌មានតាមហ្វេសប៊ុក មានករណីជម្លោះរកកាប់គ្នាកាលពីយប់មិញនៅភូមិតំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២មក ខ្ញុំបានដឹកនាំកម្លាំងចុះដល់ទីតាំងនិងតាមចាប់បានជនបង្កទាំងអស់ហើយនៅមុននេះបន្តិច សូមបងប្អូនជ្រាប។

លោក វរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទយ៉ាងដូច្នេះថា , ខ្ញុំសូមអរគុណចំពោះការសួរនាំក្នុងករណីនេះ ប៉ុន្តែក្រោយពីបានឃើញការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គឺលោកឧត្តមសេនីយ៍ស្នងការ បានឲ្យកម្លាំងចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីធ្វើការឃាត់ខ្លួនតាមនីតិវិធី។ ទីបំផុតនៅមុននេះបន្តិច ! រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានថ្លែងថា,  ក្រោយពីទទួលបានព័ត៌មានតាមហ្វេសប៊ុក មានករណីជម្លោះរកកាប់គ្នាកាលពីយប់មិញនៅភូមិតំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២មក ខ្ញុំបានដឹកនាំកម្លាំងចុះដល់ទីតាំងនិងតាមចាប់បានជនបង្កទាំងអស់ហើយនៅមុននេះបន្តិច សូមបងប្អូនជ្រាប៕

IMG_5036

ដោយ ៖ សិលា


ចែករំលែក៖