ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មពីរនាក់ ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋនាំគ្នាពួនស្ទាក់ ចាប់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់ពលរដ្ឋកាលពីថ្ងៃទី០២ ខែមករាឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទី នៅចំណុចក្នុងការ៉ាស់ជួសជុលរថយន្ត ភូមិព្រៃផ្ចឹកទី២ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉េង សុខអេន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត នៅភូមិព្រៃផ្ចឹកទី០២ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ចំណែកជនសង្ស័យចាប់ខ្លួនបានចំនួន០២នាក់មាន ៖
ទី១-ឈ្មោះ តាវ វិចិត្រ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ភាព ភក្តី ភេទប្រុសអាយុ១៦ ឆ្នាំមុខរបរមិនពិត ទីលំនៅភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន÷ ម៉ូតូចំនួន០២ គ្រឿង១/ ម៉ូតូម៉ាក ស៊ូហ្សូគីនិច ពណ៌ ស លាយទឹកក្រូច សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ.1CL-8933 លេខតួ 304384 លេខម៉ាស៊ីន.304474 (ម៉ូតូជិះធ្វេីសកម្មភាព) ،២/ម៉ូតូម៉ាក សង់សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CD-6603 លេខតួ 9009395 លេខម៉ាស៊ីន 9009395 បែកគ្រាប់សោ ក (យកបានមកវិញ ប្រគល់ជូនជនរងគ្រោះ)។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅក្នុងការ៉ាសជួសជុលរថយន្តរបស់ខ្លួន រួចដើរទៅបត់ជើងតូចនៅក្រោយផ្ទះមួយសន្ទុះ ស្រាប់តែមានអ្នកជិតខាងស្រែកឆោឡោថាចោរកាច់សោ.កម៉ូតូ ស្របពេលនោះជនរងគ្រោះក៏រត់ចេញពីក្រោយផ្ទះមកទាន់ ឃើញជនសង្ស័យចំនួន០២នាក់កំពុងធ្វើសកម្មភាពបុកបំបែកសោក.ម៉ូតូរបស់ខ្លួន ហើយជនសង្ស័យទាំង០២នាក់នោះបានឮជនរងគ្រោះស្រែកឆោឡោដូច្នេះ ក៏បានធ្វើសកម្មភាពជិះម៉ូតូគេចខ្លួនចេញទៅទិសខាងត្បូងហើយត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋជិតខាងបើកម៉ូតូដេញតាមពីក្រោយទៅដល់ចំណុចភូមិព្រៃឈើទាល ឃុំសំរោងលើ ទើបជនសង្ស័យទុកម៉ូតូចោលរត់គេចចូលព្រៃ ។ លុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៧និង០០នាទី ទេីបកម្លាំងសមត្ថកិច្ច តាមស្វែងរកឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន នៅចំណុចក្នុងព្រៃភូមិព្រៃឈើទាល ឃុំសំរោងលើ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ខាងលើ បានសារភាពថាខ្លួនបានបបួលគ្នាជិះម៉ូតូចេញពីភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដើម្បីរកលួចម៉ូតូគេ។ នៅពេលពួកខ្លួនជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ឃើញម៉ូតូរបស់ជនរងគ្រោះបញ្ឈរនៅខាងមុខផ្ទះ ទើបខ្លួនបានចូលទៅកាច់សោ.កម៉ូតូ ពេលធ្វើសកម្មភាពនោះស្រាប់តែម្ចាស់ម៉ូតូឃើញ ទើបពួកខ្លួនបានជិះម៉ូតូគេច ហើយបានគុបដែកសម្រាប់កាច់សោ.កម៉ូតូចូលទៅក្នុងព្រៃបាត់ទៅ។
ចំពោះករណីខាងលើនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាង ជ័យ