ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​ព្រះសីហនុ​ ចុះបង្រ្កាប​ករណីគ្រឿងញៀន​ចំនួន​ ៣គោលដៅ​ ជាបន្ដបន្ទាប់ និងឃាត់ខ្លួនជនសង្ស័យចំនួន​០៦នាក់​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​៖កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាប​ករណីគ្រឿងញៀន​ចំនួន​ ៣គោលដៅ​ បន្ដបន្ទាប់គ្នា​ និងឃាត់ខ្លួនជនសង្ស័យបានចំនួន​០៦នាក់​ (ស្រី​ ០២នាក់)​ កាលពីថ្ងៃទី០២ ខែមករាម្សិលមិញ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។ 

ប្រភពដដែលបន្តថា​ ជនសង្ស័យទាំង០៦នាក់មានឈ្មោះ ៖ 

១.ឈ្មោះ​ ស្រី​ គឹមជីមាន​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ ជនជាតិ-សញ្ជាតិ​ ខ្មែរ​ មានទីលំនៅ​ ភូមិ១​ សង្កាត់៣​ ក្រុង-ខេត្ដព្រះសីហនុ ។

២.ឈ្មោះ​ នាក់​ គន្ធា​ ភេទប្រុស​ អាយុ​ ២២​ឆ្នាំ​ ជនជាតិ-សញ្ជាតិ​ ខ្មែរ មានទីលំនៅ​ ភូមិ១​ សង្កាត់៣​ ក្រុង-ខេត្ដព្រះសីហនុ ។ 

៣.ឈ្មោះ​ សុទ្ធ​ សេងឡាយ​ ភេទប្រុស​ អាយុ​ ២៣ឆ្នាំ​ ជនជាតិ-សញ្ជាតិ​ ខ្មែរ​ មាន​ទីលំនៅ​ ភូមិ១​ សង្កាត់៣​ ក្រុង-ខេត្ដព្រះសីហនុ ។ 

៤.ឈ្មោះ​ សាំង​ ប៊ុនសេង​ ភេទប្រុស​ អាយុ​ ៣៥ឆ្នាំ​ ជនជាតិ-សញ្ជាតិ​ ខ្មែរ មានទីលំនៅ​ ភូមិ​២​ សង្កាត់៣​ ក្រុង-ខេត្ដព្រះសីហនុ ។ 

៥.ឈ្មោះ​ សំ​ ម៉ារី​ ភេទស្រី​ អាយុ​ ៣១ឆ្នាំ​ ជនជាតិ-សញ្ជាតិ​ ខ្មែរ មានទីលំនៅ​ ភូមិ៤​ សង្កាត់៤​ ក្រុង-ខេត្ដព្រះសីហនុ ។ 

៦.ឈ្មោះ​ សុខ​ ស្រីលីន​ ភេទស្រី​ ២៩ឆ្នាំ​ ជនជាតិ-សញ្ជាតិ​ ខ្មែរ មានទីលំនៅ​ សង្កាត់២​ ក្រុង-ខេត្ដព្រះសីហនុ ។ 

ដោយឡែក​វត្ថុតាងដកហូតរួមមាន៖​ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៨កញ្ចប់ ថ្នាំគ្រាប់សញ្ញា (WY) ចំនួន ០៣គ្រាប់ ប្រភេទថ្នាំអ៉ិចស្ដាស៊ីចំនួន ០២ គ្រាប់ ទូរស័ព្ទចំនួន ១០គ្រឿង ម៉ូតូ ០១គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង កាំភ្លើងខ្លី ០១ដើម (គ្រាប់ចំនួន ៣៧ គ្រាប់) និងលិខិតឆ្លងដែន ០១ក្បាល ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរនៅការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ៕

ដោយ​៖សហការី​


ចែករំលែក៖