ព័ត៌មានទាន់ហេតុការណ៍៖

លោក ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែបចូលរួមលែងអណ្តើកសមុទ្រយក្សទម្ងន់៣៤គីឡូក្រាម

ចែករំលែក៖

   ខេត្តកែប ៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះលោក ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប បានអញ្ជើញចូលរួមលែងអណ្តើកសមុទ្រយក្សទម្ងន់៣៤គីឡូក្រាមដែលប្រជានេសាទអូសអួនបាន។

ពិធីនេះក៏មានការចូលរួមពីលោក ចក់ ស៊ីនាថ នាយផ្នែករដ្ឋបាលជលផល និងមន្រ្តីខណ្ឌរដ្ឋបាលជលផលកែប ប៉ូលិសការពារព្រំដែនទឹក វរ៤៣០ ប្រចាំខេត្តកែបផងដែរ។

    មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តកែប និងប៉ូលិសការពារព្រំដែនទឹកវរ៤៣០ ប្រចាំខេត្តកែប សហការជាមួយអង្កការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) និងអង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្រ្តីនៅកម្ពុជា (CWDCC) បានធ្វើការជួយសង្រ្គោះអណ្តើកយក្សពីអ្នកនេសាទ ដោយជាប់អួនអូសដើម្បីធ្វើការលែងចូលទៅក្នុងសមុទ្រវិញ។ 

   សូមបញ្ជាក់ថា សត្វអណ្ដើកសមុទ្រនេះមានស្លាកលេខសម្គាល់ KH2018 និងមានទម្ងន់៣៤គីឡូក្រាម ប្រវែងបណ្ដោយ៦៨សង់ទីម៉ែត្រ និងទទឹងប្រវែង៦២សង់ទីម៉ែត្រ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖