ម្ចាស់ជើងឯកវាយតឺន្នីស២សម័យកាល Naomi Osaka បានដកខ្លួនចេញពីព្រឹត្តិការណ៍ Australian Open ឆ្នាំនេះត្រឹមតែ៧ថ្ងៃមុនពេលចាប់ផ្តើមការប្រកួត។ Osaka ដែលជាម្ចាស់ជើងឯកនៅទីក្រុង Melbourne ក្នុងឆ្នាំ២០១៩ និង២០២១ មិនបានលេងក្នុងកម្មវិធី WTA Tour ចាប់តាំងពីខែកញ្ញា ហើយបានធ្លាក់មកត្រឹម៤២ក្នុងចំណាត់ថ្នាក់ពិភពលោក។
គ្មានហេតុផលណាមួយត្រូវបានផ្តល់ឱ្យសម្រាប់ការដកខ្លួនរបស់កីឡាករជប៉ុនវ័យ២៥ឆ្នាំនោះទេ។ អ្នករៀបចំបានលើកកម្ពស់កីឡាការិនី Dayana Yastremska របស់អ៊ុយក្រែនទៅកាន់ការចាប់ឆ្នោតសំខាន់ជំនួសនាង។
ឈ្មោះកីឡាការិនិមួយចំនួន រួមទាំងម្ចាស់ជើងឯក Grand Slam ៧សម័យកាល Venus Williams វ័យ៤២ឆ្នាំ និងកីឡាករលំដាប់លេខ១ពិភពលោករបស់អេស្ប៉ាញ Carlos Alcaraz អាយុ១៩ឆ្នាំបានដកខ្លួនចេញពីការប្រកួតដែលចាប់ផ្តើមនៅថ្ងៃទី១៦ខែមករានៅទីក្រុង Melbourne ។
ការប្រកួតនេះត្រូវគេមើលថា តើកីឡាការិនីលេខ១របស់អង់គ្លេស Emma Raducanu នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Australian Open បន្ទាប់ពីនាងធ្លាក់ចេញពីការប្រជែងជើងឯកនៅ ASB Classic កាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានបង្ខំឱ្យបោះបង់ពាក់កណ្តាលការប្រកួត។
ម្ចាស់ជើងឯក Grand Slam ៤សម័យកាល Osaka បានដកខ្លួនចេញពីការប្រកួតជុំទី២របស់នាង ខណៈដែលនាងការពារព្រឹត្តិការណ៍ Pan Pacific Open ក្នុងទីក្រុងតូក្យូក្នុងខែកញ្ញា។ នាងត្រូវបានផ្តួលក្នុងការប្រកួតជុំទីមួយនៃការប្រកួតចំនួន៣រួមទាំង US Open មុននឹងព្រឹត្តិការណ៍ក្រុងតូក្យូ។ នាងក៏បានចាញ់ក្នុងជុំទីមួយនៃកម្មវិធី French Open ក្នុងខែឧសភា ហើយបានដកខ្លួនចេញពី Wimbledon ក្នុងខែមិថុនា ដោយសារតែរបួសសរសៃពួរ ហើយបានឈានដល់ជុំទី៣ក្នុងព្រឹត្តិការណ៍ Australian Open កាលពីឆ្នាំមុន។
កាលពីខែឧសភា ឆ្នាំ២០២១ Osaka បានដកខ្លួនចេញពីកម្មវិធី French Open បន្ទាប់ពីនាងបង្ហាញថានាងបានទទួលរងនូវជំងឺធ្លាក់ទឹកចិត្តយូរមកហើយ ចាប់តាំងពីការឈ្នះពានរង្វាន់ Grand Slam លើកដំបូងរបស់នាងក្នុងឆ្នាំ២០១៨ ហើយនៅក្នុងខែកញ្ញានៃឆ្នាំនោះនាងបានប្រកាសថា នាងនឹងឈប់សម្រាកពីកីឡា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)