ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ផ្ញើសារជូន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងឱកាសខួបអនុសសាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេស ជប៉ុន និងកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានផ្ញើសារ គោរពជូន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុសសាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេស ជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។ 

រដ្ឋមន្ត្រីការបរទេសជប៉ុន បានលើកឡើងថា,  ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ លោក រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា។ ខ្ញុំសូមស្វាគមន៍ដោយស្មោះអស់ពីដួង ចិត្តចំពោះការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសយើងទាំងពីរដល់កម្រិត “ភាពជាដៃ គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដោយផ្អែកលើវឌ្ឍនភាពនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ រយៈពេល៧០ឆ្នាំ។

ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងទ្វេភាគីបានរីកចម្រើនយ៉ាងខ្លាំង ស្រប ពេលដែលយើងបានជំនះការលំបាកជាមួយគ្នា។ ក្នុងនាមជាមិត្តរបស់កម្ពុជា ខ្ញុំសូមគោរព ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងសន្តិភាព និងស្ថិរភាពរបស់ខ្លួន ព្រមទាំង ការចូលរួមចំណែកដល់សន្តិភាពក្នុងតំបន់ និងពិភពលោក ដោយប្រើប្រាស់បទពិសោធន៍ ផ្ទាល់ខ្លួន។ ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ខ្ញុំមានបំណងពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសរវាងក្រសួងការបរទេសរបស់ប្រទេសយើង ទាំងពីរ ឱ្យកាន់តែជិតស្និទ្ធលើបញ្ហានានានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ។ ជាជំហានដំបូង ខ្ញុំទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសជប៉ុន។

ខ្ញុំសូមជូនពរ ឱ្យខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតនេះ ក្លាយទៅ ជា ឱកាសសម្រាប់វឌ្ឍនភាពបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ និង សូមឱ្យការផ្លាស់ប្ដូររវាងប្រជាជននៃប្រទេសយើងទាំងពីរ ត្រូវបានពង្រីកបន្ថែមទៀតផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖