ភ្នំពេញ ៖ បន្ទាប់ពីមាន លិខិតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី សូមជម្រាបជូន ៖
-សម្តេចឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
-អភិបាលនៃគណៈអភិបាលខេត្តកណ្តាល
យោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ គឺ
ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបាលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែងៗ ។
នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា, ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាត នូវស.ជ.ណទាក់ទងជាមួយលោកស្រី
សៀង ចាន់ហេងតាមសំណើររបស់ សម្តេចស ខេងនិងការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃ២៩ធ្នូ២០២២។
សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍បន្តថា, នៅថ្ងៃទី៩មករា២០២៣តាមសំណើររបស់ លោកស្រីសៀង ចាន់ហេងខ្ញុំបានប្រគល់ ជូនឯកឧត្តម ជា សុផារា ផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ។
សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា, ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់មុន ពេលឯកឧត្តមជា សុផារ៉ាផ្តល់មតិខ្ញុំសម្រេចលប់ចោលស.ជ.ណលេខ១៨មយថ្ងៃទី៥មករា២០២៣ចាប់ពីម៉ោងនេះតទៅ។
សម្តេចតេជោ មានប្រសាសន៍ថា, ការសម្រេចយ៉ាងណាទៀតនិងធ្វើក្រោយ ពេលឯកឧត្តមជា សុផារ៉ាផ្តល់មតិ ៕
ដោយ ៖ សិលា