អតីតស្តេច Constantine II ដែលជាស្តេចចុងក្រោយនៃប្រទេសក្រិច បានយាងចូលទិវង្គតនៅថ្ងៃទី ១០ ខែមករា ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។
សារព័ត៌មាន The Guardianបបានផ្សាយថា អតីតស្តេចក្រិច Constantine II ដែលបានគ្រប់គ្រងប្រទេសអស់រយៈពេល៩ ឆ្នាំ និងជាស្តេចចុងក្រោយនៃប្រទេសក្រិចបានសោយទិវង្គតនៅថ្ងៃទី១០ ខែមករា ក្នុងជន្មាយុ៨២ព្រះវស្សា។ គ្រូពេទ្យបាននិយាយថា ព្រះអង្គបានសោយទិវង្គតនៅមន្ទីរពេទ្យក្នុងទីក្រុង Athens “ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល” ។
អតីតស្តេច Constantine II គឺជាបុត្រាតែមួយគត់របស់ស្តេច Paul និងម្ចាស់ក្សត្រី Frederica នៃប្រទេសក្រិច។ ព្រះអង្គបានឡើងសោយរាជ្យនៅឆ្នាំ១៩៦៤ បន្ទាប់ពីបិតាទ្រង់សោយទិវង្គត។ ទោះជាយ៉ាងណាក៏ដោយ រជ្ជកាលរបស់ទ្រង់បានបញ្ចប់បន្ទាប់ពីរដ្ឋប្រហារយោធានៅថ្ងៃទី ២១ខែមេសា ឆ្នាំ១៩៦៧។
ប៉ុន្មានខែក្រោយមក អតីតស្តេច Constantine II ត្រូវបានបង្ខំឱ្យចាកចេញពីប្រទេសក្រិច បន្ទាប់ពីការវាយប្រហារតបតដែលដឹកនាំប្រឆាំងនឹងរបបយោធានៅពេលនោះបានបរាជ័យ។ នៅក្នុងប្រជាមតិជាបន្តបន្ទាប់ ប្រជាជនក្រិចបានយល់ព្រមលុបចោលរបបរាជានិយមជាលើកទីពីរ។ នេះបានធ្វើឱ្យ ស្តេច Constantine ក្លាយជាស្តេចចុងក្រោយនៃប្រទេសក្រិច។
ក្នុងឆ្នាំ២០០២ ទ្រង់និងសមាជិករាជវង្សផ្សេងទៀតត្រូវបានផ្តល់រង្វាន់ចំនួន១៣,៧ លានអឺរ៉ូជាសំណងសម្រាប់ទ្រព្យសម្បត្តិចាស់ៗនៅក្នុងប្រទេសក្រិច រួមទាំងវិមាន Tatoi ភាគខាងជើងនៃទីក្រុង Athens ផងដែរ វិមាននេះឥឡូវជាសារមន្ទីរ។
អតីតស្តេចក្រិច Constantine II មានបុត្រ៥អង្គ។ ទ្រង់ក៏ជាបងប្អូនជីដូនមួយរបស់ស្តេច Charles III និងជាបិតារបស់ព្រះអង្គម្ចាស់ William ផងដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ PLO.VN