ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបេីកលឿនហ្វ្រ័ងមិនស៊ីគេចពីម៉ូតូជ្រុលឡេីងសួនច្បារបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដេីម

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកូរ៉េមួយគ្រឿងម្ចាស់បេីកបរលឿនចុះពីលេីស្ពានអាកាសចោមចៅហ្វ្រ័ងមិនស៊ីគេចពីម៉ូតូមួយគ្រឿងនៅខាងមុខរេចង្កូតទៅឡេីងសួនច្បារពុះចែកទ្រូងផ្លូវបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់អស់មួយដេីមរងការខូចខាត។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក​ ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចខាងត្បូងស្ពានអាកាសចោមចៅ​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​  មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េដឹកទំនិញមួយគ្រឿងពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3B 3693 ធ្វេីដំណេីរចុះពីលេីស្ពានអាកាសចោមចៅ​ ឆ្ពោះទៅផ្លូវជាតិលេខ៣​ ក្នុងល្បឿនលឿនខណៈដល់ចំណុចកេីតហេតុក៏មានម៉ូតូមួយគ្រឿងបេីកឆ្លងផ្លូវក៏ចាប់ហ្វ្រ័ងតែមិនស៊ីទេីបទាញចង្កូតគេចជ្រុលឡេីងសួនច្បារពុះចែកទ្រូងផ្លូវបន្តបុកបង្គោលស្លាកសញ្ញាមួយដេីមបាក់រាបដល់ដីរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖