ខេត្តកំពង់ស្ពឺ៖ បីនាក់ឪពុកម្តាយនិងកូនបានស្លាប់ ហើយនិងម្នាក់ទៀតរងរបួសខណៈឆ្លងចរន្តអគ្គិសនីជាមួយគ្រែដែក។
ករណីដ៏រន្ធត់នេះបានកើតឡើងនៅចំណុចការដ្ឋានបូមខ្សាច់(យីហោចាន់មានហេង បឹងព្រៃអង្គរ) ក្នុងភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ស្ពឺដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២៣នេះឱ្យដឹងថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី១១ខែមករាឆ្នាំ២០២៣ មានករណីឆ្លងចរន្តអគ្គិសនីជាមួយគ្រែដែកពេលកំពុងធ្លាក់ភ្លៀងបណ្តាលឱ្យមានមនុស្សស្លាប់បីនាក់និងរងរបួសម្នាក់។
នគរបាលមូលដ្ឋានបានឱ្យដឹងទៀតថាជនរងគ្រោះមាន១-ឈ្មោះ ប៊ុត វុទ្ធី ភេទ ប្រុស អាយុ៤៣ឆ្នាំ ត្រូវជាប្តី (ស្លាប់)មានមុខរបរជាអ្នកកាន់ម៉ាស៊ីនបូមខ្សាច់), ២-ឈ្មោះ ជីប សុខុន ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ធ(ស្លាប់) មានមុខរបរជាមេចុងភៅ , ៣-ឈ្មោះ សេង ធីប ភេទស្រី អាយុ១១ឆ្នាំ ត្រូវជាកូន(ស្លាប់) និង៤-ឈ្មោះ សេង សុខម៉េង ភេទប្រុស អាយុ៨ឆ្នាំ ត្រូវជាកូន (រងរបួសដៃនិងពកក្បាល) ។
សពជនរងគ្រោះខាងលើមានទីលំនៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានប្រគល់ឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ចន្ទ លីហ្សា