ខេត្តកំពង់ឆ្នាំង៖ បេីយោងតាមប្រភពព័ត៌មានពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាព ទឹកជំនន់ទឹកភ្លៀងនៅបណ្ដោយដងស្ទឹងក្រាំងពន្លៃ។
ជាក់ស្ដែងយោងតាមការព្យាករណ៍លើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម រួចមក មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដល់សារធារណជនឲ្យបាន ជ្រាបថា៖ ដោយមានភ្លៀងធ្លាក់ច្រើនផ្នែកខាងលើដែលធ្វើឱ្យទ្វារទឹកនៃអាងទឹកអន្លង់ជ្រៃត្រូវបានរលាស់បើកដោយខ្លួនឯង (Automatic) ដើម្បីបន្ថយបរិមាណទឹកក្នុងអាងទឹក ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមអាជា្ញធរដែនដី ជាពិសេសប្រជាពលរដ្ឋដែលរស់ នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀស វាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ។
សេចក្តីដូចបានជម្រាបជូនខាលើ សូមសម្តេច,ឯកឧត្តម,លោក,លោកស្រី មេត្តាជ្រាបជា ពត៌មាន ដើម្បីបង្ការនូវការគ្រោះថ្នាក់ និងការពារទ្រព្យសម្បត្តិផ្សេងៗបានល្អ៕
ដោយ៖សហការី