ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យមានវិបត្តិផ្លូវចិត្តបុរសម្នាក់ចង.កបញ្ចប់ជីវិតខ្លួនឯង

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តបានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយចង.កនៅក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១១និង១០នាទី នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

   មន្ត្រីនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្តនៃអធិការដ្ឋាននគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សៀម ចាន់ដា ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងមាន: ដែកលួស ពណ៌សចំនួន០១សរសៃ។

     ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ សៀម សុភា ដែលត្រូវជាប្អូនរបស់ឈ្មោះសៀម ចាន់ដា(ជនរងគ្រោះ)ថា កន្លងមកបងប្រុសរបស់ខ្លួនតែងតែផឹកស្រាជាប្រចាំ និងតូចចិត្តជាមួយប្រពន្ធលែងលះគ្នាផងដែរ។ លុះនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ សៀម សុភា បានដើរមកមើលចម្ការស្វាយដែលនៅជាប់ផ្ទះរបស់ឈ្មោះសៀម ចាន់ដា(ជនរងគ្រោះ) ហើយក៏បានធុំក្លិនស្អុយចេញពីផ្ទះបងប្រុសខ្លួន មានការសង្ស័យ ក៏បានទៅហៅបងប្អូននាំគ្នាគាស់ទ្វារផ្ទះចូលទៅក៏ឃើញបងប្រុសខ្លួនស្លាប់ដោយចង.ក រួចបានរាយការណ៍មកមេភូមិ និងសមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លា។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បានសហការជាមួយកម្លាំងជំនាញផ្នែកពិនិត្យនិងវិភាគកើតហេតុស្រុកស្អាង និងមានការចូលរួមពីគ្រូពេទ្យ មេឃុំ និងមេភូមិបានពិនិត្យទៅលើសាកសពជនរងគ្រោះឃើញថា: ជនរងគ្រោះស្លាប់ដោយសារចង.កប្រាកដមែន  ក្រៅពីនោះគ្មានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទ្បេីយ។

    បន្ទាប់ពីពិនិត្យរួច សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖