ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយស្លាប់មនុស្សពីរនាក់នៅទល់មុខការាសសាំង ptt ក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តឡិចស៊ីស RX300 បុកជាមួយនឹងម៉ូតូ បណ្ដាលឱ្យមនុស្សស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិ21B ទល់មុខការាសសាំងភីធីធីស្ថិតក្នុងភូមិសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះស្លាប់បាត់បង់ជីវិតពុំទាន់ស្គាល់អត្តសញ្ញាណទេ សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិនិងកសាងឯកសារយកវត្ថុតាងទាំងពីរគ្រឿងទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕

 

ដោយ៖ ស្អាងជ័យ


ចែករំលែក៖