ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៦​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​១៤​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៤​ ខែមករា​​នេះ!

ចែករំលែក៖

​ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅល្ងាចថ្ងៃ​សៅរ៍​ទី​១៤​ ខែមករា​ ឆ្នាំ​២០២៣នេះថា៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៣៦​នាក់​(​ស្រី​៦​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៤​ករណី​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​១៤​ មករា​នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៦​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ១១​ករណី​ ឃាត់​មនុស្ស​ ២១​នាក់​(​ស្រី​ ២​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ១​ករណី​ ឃាត់​មនុស្ស​​ ៦​នាក់​(​ស្រី​ ២​នាក់​)​ ,ប្រើប្រាស់​ ២​ករណី​ ឃាត់​មនុស្ស​ ៩​នាក់​(​ស្រី​ ២​នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៤​ ខែមករា​ រួម​មាន​៖​ ​មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​(Ice)​ ស្មេីនិង​ ២៧,៧៤​ក្រាម​ និង​២២​កញ្ចប់​តូច​។​ ​កេ​តា​មីន​(Ke)​ ស្មេីនិង​ ៤៣,៤៤​ក្រាម​។​ ហេ​រ៉ូ​អ៊ី​ន​(Heroine)​ ស្មេីនិង​ ១៦៣,១១​ក្រាម​។​

​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​មានចំនួន​​ ១១អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុង​នោះ​កម្លាំងនគរបាល​ ៦​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ ០៥អង្គភាព​មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,៥០​ក្រាម​។​ 

២​ /​ កណ្តាល​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ៧,២០​ក្រាម​។​ 

៣​ /​ ក្រចេះ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ២២​កញ្ចប់​តូច​។​ 

៤​ /​ រាជធានី​ភ្នំពេញ​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

៥​ /​ សៀមរាប​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ៦​នាក់​ ស្រី​ ២​នាក់​ និង​ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៧​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ០,៩០​ក្រាម​។​ 

៦​ /​ តាកែវ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ០,១៥​ក្រាម​។​

​កងរាជអាវុធហត្ថ​ ៖​ ៥​អង្គភាព​ 

១​ /​ បាត់ដំបង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,១៩​ក្រាម​។​ 

២​ /​ កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ៤,៣៩​ក្រាម​។​ 

៣​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ៩,០៥​ក្រាម​,​ Ke​ ៤៣,៤៤​ក្រាម​ និង​Heroine​ ១៦៣,១១​ក្រាម​។​ 

៤​ /​ ឧត្តរមានជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៣,៧២​ក្រាម​។​ 

៥​ /​ កែប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៦៤​ក្រាម​ ៕​ ដោយ​៖សហការី

​រូបភាព៖ ឯកសារ


ចែករំលែក៖