ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយអ្នកសារព័ត៌មានលើកទី៥ ជិត៥ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានលើកឡើងថា វេទិកាជួបរវាងអ្នកសារព័ត៌មាននិងនាយករដ្ឋមន្ត្រី គួរតែធ្វើជាប់ជាប្រចាំ មិនថានៅក្នុងអាណត្តិរបស់សម្ដេចនោះទេ។ ហើយខណៈនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយអ្នកសារព័ត៌មានលើកទី៥ ជិត៥ពាន់នាក់ ។ 

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាថា វេទិកានេះគឺមានអត្ថប្រយោជន៍ដែលបានធ្វើឲ្យអ្នកសារព័ត៌មានបានជួបជាមួយនឹងអ្នកផ្ដល់ព័ត៌មានដែលជាអ្នកនាំពាក្យនៅតាមក្រសួងស្ថាប័ននានាដើម្បីឲ្យមានឱកាសស្វែងយល់ពីគ្នាទៅវិញទៅមក។ 

សម្ដេចថ្លែងបែបនេះក្នុងពិធីជួបជុំលើកទី៥ ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។

ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ធ្វើឡើងក៏ចំពេលខួប៣៨ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។ ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។ ជំនួបនេះធ្វើឡើងដោយ បើកទូលាយ ពោលអ្នកព័ត៌មានកំពុងបម្រើការងារនៅក្នុងប្រទេស កម្ពុជាទាំងជាតិ និងអន្តរជាតិ សុទ្ធតែត្រូវបាន អនុញ្ញាតឱ្យចូលរួម ដោយមិនមានប្រកាន់អ្នកសារព័ត៌មានមកពីស្ថាប័នគាំទ្រ ឬមិនគាំទ្ររាជរដ្ឋាភិបាលនោះឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖