ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៥០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤១,១៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨០,៣២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៣១%។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ គ្មានអ្នកឆ្លងថ្មី ,អ្នកជាសះស្បើយ ០៥នាក់ និងអ្នកជំងឺស្លាប់ គ្មាន៖
– ករណីឆ្លងសហគមន៍ គ្មានអ្នកឆ្លងថ្មី(អូមីក្រុង)
– អ្នកដំណើរពីបរទេស គ្មាន
គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣
– អ្នកឆ្លងសរុប= 138,659 នាក់
– អ្នកជាសះស្បើយ= 135,586 នាក់
– អ្នកស្លាប់= 3,056 នាក់ ៕
ដោយ : សិលា