ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យបានឆាបឆេះភោជនីយដ្ឋាន​ ឡុង​ កី​ ដោយសារ​ធ្លាយទុយោហ្គាស់បង្កជាអគ្គិភ័យ

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២៣នេះថា៖​ មានករណី​អគ្គិភ័យមួយបានឆាបឆេះភោជនីយដ្ឋាន​ ឡុង​ កី​ មួយកន្លែង កាលពីព្រឹកមិញនេះ ដែលសិ្ថតនៅចំណុចផ្ទះលេខ២៤ ផ្លូវលេខ២៨៩​ ភូមិខ១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះខាងលេីនេះ​ គឺបណ្តាលមកពីការធ្លាយទុយោហ្គាស់បង្កជាអគ្គិភ័យ​ ក្នុងនោះបានបណ្តាលឲ្យឆាបឆេះធុងហ្គាស់ចំនួន​ ១ធុង,​ សម្ភារៈចុងភៅមួយចំនួន​ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។ ដោយនៅក្នុងករណីខាងលេីនេះ​ បានបណ្តាលឲ្យមនុស្សម្នាក់រងរបួសស្រាល ។

របាយការណ៍​ដដែល​បន្តថា​ អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង នៅវេលាម៉ោង​ ៧និង០៥នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ៤គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង​ ៤ម៉ែត្រគូប ​៕

ដោយ​៖សហការី​


ចែករំលែក៖