ខេត្តកំពង់ចាម ៖ អ្នកគ្រូពេទ្យខេត្តកំពង់ចាម ផ្នែកបើកថ្នាំ រាងចំណាស់បន្តិចទៅហើយ មិនដឹងជាគាត់ប្រើភាសា ចរិត មិនគប្បីដល់ថ្នាក់ណាទេ មកលើអ្នកជំងឺ ទើបជនរងគ្រោះបង្ខំចិត្តថត ហើយបង្ហោះរៀបរាប់តាម បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វើឱ្យគាត់ល្មមដឹងខ្លួន ស្គាល់ខ្លួនឯងជាចាស់ទុំផង ។
សូមបញ្ជាក់ថា, នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ មាន គណនី facebook មួយឈ្មោះថា, ( Soem Soramphoum ) បានបង្ហោះទាំងស្រុងដូចខាងក្រោមថា :
បងប្អូននៅខេត្តកំពង់ចាម ដែលធ្លាប់ចូលពេទ្យខេត្តប្រហែលស្គាល់អ្នកគ្រូពេទ្យម្នាក់នេះហេីយ គាត់ជាអ្នកបេីកថ្នាំ ការនិយាយស្តីនិងចរិកមិនមានភាពចាស់ទុំឬ គោរពវិជ្ជាជីវិ:របស់ខ្លួនឡេីយ អ្នកជំងឺជាច្រើនត្រូវអង្គុយរង់ចាំរាប់ម៉ោងចាំបេីកថ្នាំ តែគាត់វិញ អង្គុយមិនខ្វល់សោះ អ្នកជំងឺខ្លះគ្នាកំពុងធ្វេីទុក្ខជំងឺ អ្នកខ្លះទៀតឃ្លានបាយព្រោះមកពីឆ្ងាយ តែអ្នកគ្រូវិញ ធ្វេីការមួយៗ រវល់និយាយជាមួយអ្នកនេះអ្នកនោះ តិចទៅឃេីញអង្គុយរាប់លុយ តិចទៅក្រោកពីកន្លែងទៅបាត់ ចាំយូរពេកអ្នកជំងឺក្រោកទៅសួរ ចាប់ផ្ដើមប្រើសំដីមិនល្អហេីយនិយាយឌឺដងមកវិញទៀតថា មកប៉ុន្មានម៉ោងហេីយ ពេលគេប្រាប់ថាមកចាំច្រេីនម៉ោងហេីយ ក៏ស្រែកបែបខឹង សួររកឈ្មោះ ពេលគេប្រាប់ឈ្មោះថាអត់ឃេីញ ពេលគេចង្អល់ថានោះឯកសារនៅលេីតុគាត់ ក៏គាត់ឡូឡាតែម្តង ពេលនោះខ្ញុំឃេីញមិនស្រួលក៏យកទូរសព្ទទៅថត ស្រាប់តែគាត់រត់ទៅប្តឹងមេគាត់ ពេលមេគាត់មកដល់ជួបខ្ញុំ មេគាត់ក៏សួរនាំហេីយសូមទោសខ្ញុំ ទង្វើរបស់មនុស្សអាក្រក់ម្នាក់ ធ្វើអោយប៉ះពាល់ពេទ្យគេល្អៗ ម្យ៉ាងទៀតគាត់ចាស់ហេីយតែចរិកដូច ស្រីជេីងកាងមិនគួរអោយគោរពសោះ អាណិតតែលោក ដុកទ័រទេ ដែលគាត់ជាមេ តែមកសូមទោសជំនួសកូនចៅដែលចរិកបែបនេះទៅវិញ សូមប្តូរចរិកទៅ ការនិយាយស្តីត្រូវគោរពចំនេះដឹងខ្លួនឯងផង ទេីបមានតំលៃជាមនុស្សថ្លៃថ្នូរ ភាពថ្លៃថ្នូរកេីតឡេីយដោយសារចរិកល្អ មិនមែនដោយសារលុយមាសពេជ្រ ឬឡានវិឡាទេ គួរគោរពគ្នាទៅវិញទៅមក ក្នុងនាមជាមនុស្សមានសិទ្ធស្មេីគ្នា។ បើសិនជាអ្នកគ្រូដឹងពីកំហុសរបស់អ្នកគ្រូខ្ញុំនឹងលុបរូបនេះចេញពីអាខោន facebook ខ្ញុំវិញភ្លាម ៕
ប្រភព ៖ facebook