ខេត្តកំពង់ស្ពឺ ៖ ទីបំផុតរឿងរ៉ាវមិនដូចការពិតនោះទេ ករណីបង្ហោះស្វែងរកកិច្ចអន្តរាគមន៍ ឱ្យរួចផុតពីការវាយដំធ្វើបាបពីសំណាក់បុរសជាឪពុកចុងតាមរយៈគណនីហ្វេសប៊ុក “chhinamo chhinamo” ។ នេះជាការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនអំពីចំណាត់ការស្រាវជ្រាវពាក់ព័ន្ធរឿងរ៉ាវដែលស្រ្ដីម្នាក់បានរៀបរាប់អំពីការសម្រេចចិត្តបង្ហោះសារជាថ្មីម្ដងទៀតដើម្បីស្វែងរកិច្ចអន្តរាគមន៍ ឱ្យរួចផុតពីការវាយដំធ្វើបាបពីសំណាក់បុរសជាឪពុកចុងតាមរយៈគណនីហ្វេសប៊ុក “chhinamo chhinamo”
សូមគោរពជម្រាបជូនជ្រាបអំពីដំណេីររឿងរ៉ាវមួយដែលបានកេីតឡេីងក្នុងគ្រួសារមួយនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ខាងក្រោមនេះជាការរៀបរាប់សង្ខេបខ្លឹមសារដេីម្បីងាយយល់៖
នាងខ្ញុំឈ្មោះ សុខ ស្រីអន មានម្ដាយបង្កេីតនិងឪពុកចុង រស់នៅក្នុងផ្ទះជាមួយគ្នាដោយឪពុកចុងនិងម្ដាយបង្កេីតបានបង្ខំអោយនាងខ្ញុំរៀបការនិងមានស្វាមីជាមួយបុរសម្នាក់ដែលខ្ញុំគិតថាមិនបានស្រឡាញ់ទាល់តែសោះនិងជាមនុស្សមានប្រវត្ដិកេីតរោគាទៀតផង ក្រោយឪពុកចុងនិងម្ដាយបង្ខំឱ្យរៀបការនាងខ្ញុំប្រកែកមិនឈ្នះពិធីអាពាហ៍ពិពាហ៍មួយបានកេីតឡេីងដោយបញ្ចប់ទៅវិញទាំងស្ថានភាពដ៏សោះកក្រោះគ្មានទឹកតមរាត្រីទឹកឃ្មុំប្រែជាទឹកខ្មេះ ឪពុកចុងនិងម្ដាយខ្ញុំប្រាប់ថាបេីនាងខ្ញុំមិនយកទេគឺគាត់នឹងសងបណ្ដាការគេច្រេីនណាស់ដូច្នេះនាងខ្ញុំមានជម្រេីសតែមួយគត់គឺផ្ញេីសារសុំកិច្ចអន្ដរាគមន៍ពីថ្នាក់ដឹកនាំពិសេសសម្ដេចពុក។ នៅក្នុងនោះនាងបានបង្ហោះរូបដែលរងនូវអំពើហិង្សាពីសំណាក់បុរសជាឪពុកចុង ចូលទៅផេករបស់សម្ដេចពុកដើម្បីសុំអន្តរាគមន៍ទៀតផង។
ថៃ្ងទី១៧ ខែមករា ឆ្នាំ២០២៣ ជំនាញបានបញ្ជាឱ្យកំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចចុះទៅកាន់ផ្ទះនារីរងគ្រោះនិងជួបជាមួយឪពុកចុង ម្ដាយបង្កើតរួមជាមួយអាជ្ញាធរមូលដ្ឋាន ដេីម្បីស្ដាប់ការបកស្រាយនិងបំភ្លឺជុំវិញរឿងរ៉ាវដែលនាងស្រីអន បានបង្ហោះសារដ៏កំសត់និងស្នេីសុំរកកិច្ចអន្ដរាគមន៍ឱ្យជួយនាងរួចផុតពីកណ្ដាប់ដៃបុរសជាប្ដីតាមអំណាចបង្ខំលោកឪពុកចុងនិងម្ដាយបង្កេីតដែលបង្ខំឱ្យកូនយកប្ដីដែលខ្លួនមិនពេញចិត្ដនិងចាប់ចិត្ដស្រឡាញ់ ទីបំផុតរឿងរ៉ាវមិនដូចការពិតនោះទេ នាងឈ្មោះ ស្រីអន បានទទួលស្គាល់ថាប៉ុន្មានថៃ្ងនេះខ្លួនទេីបនឹងរៀបការរួចបានចេញទៅផ្ទះខាងប្ដីដេីម្បីសែនព្រេនជីដូនជីតាខាងប្ដីនិងបានវិលត្រឡប់មកដល់ផ្ទះនៅភូមិទី៦ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ហេីយបានជម្រាបជូនសមត្ថកិច្ចថា ខ្លួនមិនមានបំណងប្ដឹងទៅឪពុកចុងនិងម្ដាយបង្កេីតទេ តែមានបំណងសុំឱ្យសមត្ថកិច្ចជួយឱ្យនាងបានលែងប្ដីដេីម្បីទៅរស់នៅជាមួយ(🙎)ដែលរង់ចាំនាង… សមត្ថកិច្ចបានពន្យល់និងណែនាំនាងស្រីអន ថាបញ្ហាបង្ហោះព័ត៌មានបែបនេះធ្វេីឱ្យមហាជនមានការភ័យតក់ស្លុត និងកង្វល់ណាស់ដូច្នេះនាងបានសុំទោសមកដល់សមត្ថកិច្ចនិងមហាជនកុំឱ្យខឹងនាងមកពីនាងចង់បានចាកចេញទៅរកក្ដីសុខជាមួយមនុស្សដែលអាចផ្ដល់ក្ដីស្រឡាញ់ជូននាង👨❤️👨 ។
សូមអធ្យាស្រ័យ និងសូមសាធារណៈជនជូនជ្រាបតាមការគួរ! ៕
ដោយ ៖ សហការី