ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបញ្ជាក់ ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៥៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤១,៣៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨០,៥៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៣៣%។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ អ្នកឆ្លងថ្មី ០៣នាក់,អ្នកជាសះស្បើយ ០២នាក់ និងអ្នកជំងឺស្លាប់ គ្មាន៖
– ករណីឆ្លងសហគមន៍ អ្នកឆ្លងថ្មី ០៣នាក់ (អូមីក្រុង)
– អ្នកដំណើរពីបរទេស គ្មាន
គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣
– អ្នកឆ្លងសរុប= 138,668 នាក់
– អ្នកជាសះស្បើយ= 135,600 នាក់
– អ្នកស្លាប់= 3,056 នាក់ ៕
ដោយ : សិលា