ក្លិបញញួរធំ West Ham បានធ្វើការផ្លាស់ប្តូរមួយដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Danny Ings របស់ Aston Villa ។
មានតែ Wolves ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីតិចជាង១៥គ្រាប់ក្រោមWest Ham នៅរដូវកាលនេះ ហើយអ្នកចាត់ការលោក David Moyesអស់សង្ឃឹមក្នុងការនាំយកកីឡាករណាម្នាក់មកដោះស្រាយបញ្ហាស៊ុតបញ្ចូលទីរបស់ក្រុមគាត់ដើម្បីជំរុញពួកគេឡើងលីក។
ឥឡូវនេះក្រុមញញួរធំកំពុងពិភាក្សាគ្នាសម្រាប់ Ings ដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅ Aston Villa នឹងផុតកំណត់នៅឆ្នាំ២០២៤ជាមួយនឹងតម្លៃ១២លានផោនកំពុងត្រូវបានពិភាក្សា។
កីឡាករវ័យ៣០ឆ្នាំដែលបានលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសចំនួន៣ដងបានស៊ុតបញ្ចូលទីចំនួន៧ ដងក្នុងការបង្ហាញខ្លួនចំនួន២១រហូតមកដល់ពេលនេះនៅរដូវកាលនេះ។
គ្រាប់បាល់ទាំង៦គ្រាប់របស់គេក្នុងក្របខ័ណ្ឌ Premier League គឺមាន១គ្រាប់ច្រើនជាងខ្សែប្រយុទ្ធសំខាន់២រូបរបស់ West Ham គឺ MichailAntonio និងកីឡាករ Gianluca Scamacca ដែលមានតម្លៃ៣០.៥លានផោនក្នុងរដូវក្ដៅនេះបានគ្រប់គ្រងរវាងពួកគេក្នុងអាណត្តិនេះ។
Antonio និង Scamacca អ្នកទាំង២បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣–១លើក្រុម Fulham កាលពីថ្ងៃទី៩ ខែតុលា ប៉ុន្តែចាប់តាំងពីពេលនោះមកពួកគេបានរកបានមួយគ្រាប់ទៀតដោយក្រុម West Ham បានឈ្នះតែមួយលើកគត់ក្នុងលីក ហើយបានធ្លាក់ចូលទៅក្នុងតំបន់កាត់ចោល។
ក្រៅពីបញ្ហារបួសនៅ Liverpool កីឡាករ Ings មានកំណត់ត្រាស៊ុតបញ្ចូលទីក្នុងក្របខ័ណ្ឌកំពូលជាប់គ្នា ជាមធ្យមមួយគ្រាប់រៀងរាល់បីប្រកួតពេញម៉ោងរបស់គាត់នៅ Burnley, Southampton និង Aston Villa ដែលគាត់បានចូលរួមក្នុងតម្លៃ២៥លានផោនក្នុងឆ្នាំ២០២១។ គាត់បានចាប់ផ្តើមក្របខ័ណ្ឌ Premier League ចុងក្រោយសម្រាប់ Aston Villa នៅថ្ងៃទី១៣ ខែវិច្ឆិកា ជាមួយក្រុម Brighton ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)