ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង​នៅក្រុងបាត់ដំបង​

ចែករំលែក៖

    ខេត្តបាត់ដំបង​៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ទាំង​ព្រឹក​ព្រលឹម​ ខណៈ​ដែលប្រជាពលរដ្ឋ​នាំគ្នា​រត់ចែកជេីងគ្នា​ជួយ​ធ្វើអន្តរាគមន៍​បាញ់ពន្លត់​អគ្គិភ័យ​ដែល​កំពុង​តែឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង​នៅក្រុងបាត់ដំបង​ និងអ្នកខ្លះទៀត​រាយការណ៍ប្រាប់សមត្ថកិច្ចជួយ​ជួយធ្វើអន្តរាគមន៍​ផងដែរ​។ 

   ករណី​អគ្គិភ័យ​ខាងលេីនេះ​បានកេីតឡេីង​នៅវេលាម៉ោង០៥​និង៣០នាទីព្រលឹមថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០២៣នេះស្ថិតនៅក្រុម៣០ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។ 

    យោង​តាម​របាយការណ៍​របស់​ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា​ ករណីអគ្គិភ័យនេះបណ្តាលឱ្យឆេះផ្ទះ ប្រជាពលរដ្ឋចំនួន០១ខ្នង(ឆេះជាន់ទី០១) ទំហំ៤ម៉ែត្រx២២ម៉ែត្រ សង់ពីបេតុង ប្រក់ស័ង្កសី ។

   ប្រភពដដែលបន្តថា​ បន្ទាប់ពី​ទទួលបាន​ព័ត៌មានពីប្រជាពលរដ្ឋ​ ភ្លាមនោះ​កម្លាំង​សមត្ថកិច្ចចម្រុះ​ និងរថយន្តពន្លត់អគ្គិភ័យ ចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយបានបាញ់ទឹករលត់ទាំងស្រុងនៅម៉ោង០៦​ និង៣០នាទីថ្ងៃដដែល។ 

   គួរបញ្ជាក់ថា​ ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ច​ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង (រថយន្តស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង) ដោយប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ។ មូលហេតុកំពុងស្រាវជ្រាវបន្ត ហើយអគ្គិភ័យនេះបណ្តាលឱ្យខូចខាតសម្ភារៈ ប្រើប្រាស់មួយចំនួន និងពុំឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ ហេតុការណ៍ នេះពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ៕

ដោយ​៖សហការី​


ចែករំលែក៖