ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាប​ និងឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​ ចំនួន០៦នាក់​ នៅស្រុកបាណន់​

ចែករំលែក៖

ខេត្តបាត់ដំបង ​៖​ ក្រុម​​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​ ចំនួន០៦នាក់​ ដែល​ចូល​ចិត្ត​ឆ្លៀតឱកាសលេងល្បែង​ស៉ីសងខុសច្បាប់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​បាណន់​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​និងឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ដែល​ទទួលបាន​នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២០​ ខែមករា​ ឆ្នាំ​២០២៣។ 

របាយការណ៍​ដដែល​បន្ត​ថា​ ករណី​ខាងលើ​នេះ​បានធ្វេីឡេីង​កាលពីវេលាម៉ោង​ ៤​ និង៣០នាទី​រសៀល​ថ្ងៃទី១៨​ ខែ​មករា​ ឆ្នាំ២០២៣​ ឌ​លោក​វរ​សេ​នីយ៍ឯក​ ប៉ាន់​ វ៉ាន់នី​ អធិការនគរ​បាលស្រុកបាណន់​ បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបា​លស្រុកបានចុះប្រតិបត្តិការ បង្ក្រា​ប​ករណីល្បែងសុីសង​(ជល់មាន់) ០១ករណីក្នុងបទល្មើសជាក់ស្តែង នៅ​ចំណុចបឹងសង្កែស្ថិតក្នុងភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង និងបាននាំអ្នកប្រព្រឹត្តល្បែងបានចំនួន០៦នាក់យកមកធ្វេីការសាកសួរក្នុង​នោះរួមមាន៖

១-ឈ្មោះ ភឿក ប៊ិន ភេទ ប្រុស អា​យុ ៦៣ឆ្នាំ មានទីលំនៅភូមិកំពង់ស្រមរឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបង។ 

២-ឈ្មោះ វរ វុត ភេទ ប្រុសអាយុ ៥៣ឆ្នាំ មានទីលំ​នៅភូមិថ្កូវឃុំឈើ​ទាលស្រុកបាណន់ខេត្តបាត់​ដំ​បង។ 

៣-ឈ្មោះ ផាន សរ ភេទ ប្រុស អា​យុ៥៦ឆ្នាំមានទីលំនៅភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។ 

៤-ឈ្មោះ រង កក្កដា ហៅម៉ាប់ ភេទ ប្រុសអាយុ ៤៤ឆ្នាំមានទីលំនៅ ភូមិស្នឹងកើតឃុំស្នឹងស្រុកបា​ណន់ខេត្តបាត់ដំបង។ 

៥-ឈ្មោះ អ៊ុំ ផល្លី ភេទ ប្រុសអាយុ ៤៣ឆ្នាំមានទីលំ​នៅភូមិអន្លង់តាមុីឃុំឈើទាលស្រុកបាណន់ខេត្តបាត់​ដំបង។ 

៦-ឈ្មោះ ពុំ វាស្នា ភេទប្រុសអាយុ​២៣ឆ្នាំមានទី​លំ​នៅភូមិថ្កូវឃុំឈើទាលស្រុកបាណន់ខេត្តបាត់​ដំបង។

ចំណែក​វត្តុតាងចាប់យកបានរួមមាន៖

  – មាន់ឈ្មោលចំនួន០២ក្បាល

  – កៅស៊ូហ៊ុំធ្វើសង្វៀនសម្រាប់ជល់មាន់ចំនួន០១

  – ម៉ាសុីនកំណត់ម៉ោងចំនួន១គ្រឿង

  – ក្រណាត់ក្រាលសង្វៀនចំនួន០១

  – ឆ្នាំងដាំទឹកស្អំមាន់ចំនួន០១

  – ម៉ូតូចំនួន០៨គ្រឿង 

  – ស្បែកជើងចំនួន០៣សម្រាប់។

បច្ចុប្បន្ន​ ក្រុមអ្នកញៀនល្បែង​ទាំងនោះ​ ត្រូវ​បានកម្លាំងនគរបាលស្រុកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពល្បែង​ស៊ី​សងគ្រប់ប្រភេទ និងបានឱ្យក្រុមគ្រួសារធានាត្រឡប់ទៅសហគមន៍វិញ៕

ដោយ​៖សហការី​


ចែករំលែក៖