ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៣៤%

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៥៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤១,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨០,៦៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,៣៤%។ 

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៩ ខែមករា​ ឆ្នាំ​២០២៣ អ្នកឆ្លង​ថ្មី​ ០១នាក់,អ្នកជាសះស្បើយ​​ ០៣នាក់​ និងអ្នកជំងឺស្លាប់​ គ្មាន​៖

– ករណីឆ្លង​សហគមន៍​ អ្នកឆ្លងថ្មី​ ០១នាក់​ (អូមីក្រុង)

– អ្នកដំណើរពីបរទេស​ គ្មាន

គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣

– អ្នកឆ្លងសរុប= 138,673 នាក់

– អ្នកជាសះស្បើយ= 135,605 នាក់

– អ្នកស្លាប់= 3,056 នាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖