ខេត្តសៀមរាប ៖ នៅថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅខេត្តសៀមរាប អង្គភាពស៊ីម៉ាក់បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនដល់អង្គភាព ផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន(SESU)។
សូមបញ្ជាក់ថា, ពិធីនេះដែរ មានការចូលរួមធ្វើជាអធិបតីដោយ លោម អ៊ុច បូរិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកIchitomo TANINAN ភារធារីស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកស្រី Katsura MIYAZKI អនុប្រធានអង្គការJICA-TOKYO និងលោក Stanislav Kulykivsky ប្រធានជំនួយច្ចេកទេសរបស់អ៊ុយក្រែន៕
សូមជម្រាបថា រយៈពេលពេញ១សប្តាហ៍នេះ សិក្ខាកាមរបស់អ៊ុយក្រែនទទួលបានការហ្វឹកហ្វឺនប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍លើទីលានចម្ការមីនជាក់ស្តែង ក្រោមការសហការរវាងគ្រូជំនាញបច្ចេកទេសរបស់អង្គភាពស៊ីម៉ាក់ រួមជាមួយនឹងការបង្ហាញបន្ថែមលើឧបករណ៍បច្ចេកវិទ្យាម៉ាស៊ីនរាវមីន។ ក្នុងវគ្គហ្វឹកហ្វឺននេះដែរ សិក្ខាកាមរបស់អ៊ុយក្រែនបានចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងបានសិក្សាស្វែងយល់បន្ថែមទៀតពីកម្លាំងជំនាញរបស់អង្គភាពCMAC ដែលកំពុងបំពេញប្រតិបត្តិការនៅចម្ការមីន ដែលអាចឆ្លើយតបទៅនឹងស្ថានភាពនៅប្រទេសអ៊ុយក្រែនផងដែរ ដូចជាកម្លាំងជំនាញបោសសម្អាតមីនដោយគ្រឿងចក្រ និងកម្លាំងជំនាញបោសសម្អាតមីនដោយការបញ្ជាសុនខ ៕
ដោយ ៖ សិលា