ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្ក្រាបជនសង្ស័យកត់ឆ្នោតវៀតណាមចាត់ការតាមនីតិវិធីនៅស្រុកព្រៃឈរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២០ ខែមករា​ឆ្នាំ២០២៣​ វេលាម៉ោង១៥និង៥០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​ព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបើក និងលេងល្បែងសុីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាម) នៅចំណុចមុខផ្ទះ​របស់ឈ្មោះ​ សាំង​ ឈូក​រ័ត្ន ​ ស្ថិតនៅភូមិតាមាស​ ឃុំ​គរ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម ។ 

ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០១នាក់និងដកហូតវត្ថុតាងមួយចំនួន។ 

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖