ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករបាល់ឱបអូស្ត្រាលី Kurtley Beale ត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទ

ចែករំលែក៖

កីឡាករកីឡាបាល់ឱបរបស់អូស្ត្រាលី Kurtley Beale ត្រូវបានគេរាយការណ៍ថា ត្រូវបានចោទប្រកាន់ថា គាត់បានរំលោភផ្លូវភេទស្ត្រីម្នាក់នៅក្នុងហាងស្រានៅទីក្រុងស៊ីដនីកាលពីខែមុន។ ប៉ូលិសនិយាយថា ពួកគេកំពុងស៊ើបអង្កេតរបាយការណ៍ដែលថា ស្ត្រីអាយុ២៨ឆ្នាំម្នាក់ត្រូវបានបៀតបៀននៅតំបន់ជាយក្រុង Bondi កាលពីថ្ងៃទី១៧ ខែធ្នូ។

លោក Beale វ័យ៣៤ឆ្នាំបានលេងច្រើនជាង៩០ប្រកួតសម្រាប់ក្រុមជម្រើសជាតិអូស្ត្រាលី Wallabies ជាង១០ឆ្នាំ។ ថ្មីៗនេះគាត់ត្រូវបានគេដាក់ឈ្មោះនៅក្នុងក្រុមហ្វឹកហាត់ Wallabies សម្រាប់ការប្រកួតបាល់ឱបពិភពលោក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប៉ូលិសរដ្ឋ New South Wales បាននិយាយថា ពួកគេបានចាប់ខ្លួនបុរសម្នាក់កាលពីរសៀលថ្ងៃសៅរ៍ ជុំវិញការចោទប្រកាន់នេះ ហើយបានចោទប្រកាន់គាត់ចំនួនករណី នៃការស្ទាបអង្អែលអ្នកដ៏ទៃដោយគ្មានការយល់ព្រម ញុះញង់ឱ្យម្នាក់ទៀតប៉ះពាល់ផ្លូវភេទដោយគ្មានការយល់ព្រម និងការរួមភេទដោយគ្មានការយល់ព្រម។

គាត់​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​ត្រូវ​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​សៅរ៍។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ដាក់​ឈ្មោះ​បុរស​នោះ​ថា ​លោក Beale

ស្ថាប័នបាល់ឱបអូស្ត្រាលីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានព្យួរគាត់ពីគ្រប់ទម្រង់នៃកីឡាបាល់ឱប “ដោយមានប្រសិទ្ធិភាពភ្លាមៗ” ស្របតាមក្រមសីលធម៌របស់ខ្លួន ហើយនឹងធ្វើការស៊ើបអង្កេតដោយខ្លួនឯង។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ដែរ ព្រោះ​វា​ជា​បញ្ហា​របស់​ប៉ូលិស។

កីឡាករ Beale បានលេងភាគច្រើននៃអាជីពរបស់គាត់នៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែបានចូលរួមជាមួយក្រុមបារាំង Racing 92 ក្នុងកិច្ចសន្យារយៈពេលឆ្នាំនៅឆ្នាំ២០២០

នៅចុងបញ្ចប់នៃកិច្ចសន្យា គាត់បានត្រលប់ទៅផ្ទះវិញទៅកាន់ក្រុមក្នុងស្រុក New South Wales Waratahs ជាមួយនឹងក្តីសង្ឃឹមក្នុងការប្រជែងយកក្រុមអូស្ត្រាលីក្នុងការប្រកួត World Cup លើកទីនៅក្នុងខែកញ្ញាខាងមុខ ៕ ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖