ខេត្តប៉ៃលិន ៖ មានករណីឆេះផ្ទះប្រជាពលរដ្ឋ មិនទាន់ដឹងពីមូលហេតុការណ៍ឆេះនោះទេ សមត្ថកិច្ចនគរបាលក្រុងកំពុងតែស្រាវជ្រាវ ។
សមត្ថកិច្ចនគរបាលជំនាញបានឲ្យដឹងថា÷ករណីឆេះផ្ទះ១ខ្នងនេះកើតឡើងនៅថ្ងៃទី២១ខែមករាឆ្នាំ២០២៣ វេលាម៉ោង០៨និង១៥នាទីព្រឹក កម្លាំងឈរជើងនៅគោលដៅភ្នំដំបង បានទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិក្រចាប់(ភ្នំដំបង) ចំណុចអូរស្លេវ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។
សមត្ថកិច្ចបានបន្តថា ម្ចាស់ផ្ទះដែលរងគ្រោះឈ្មោះ សារិ សំខាន់ ភេទប្រុស អាយុ ៤២ ឆ្នាំមុខរបរ កសិករ រស់នៅក្នុងភូមិឃុំខាងលើមានប្រពន្ធឈ្មោះ នាង វាន់នី ភេទ ស្រី អាយុ៣៩ ឆ្នាំ មុខរបរ កសិករ ។
ខូចខាតផ្ទះមួយខ្នងទំហំ៤x៦ម៉ែត្រប្រក់ស្បូវជញ្ជាំងក្ដារនឹងសម្ភារក្នុងផ្ទះមួយចំនួនរួមមាន ៖
-លុយខ្មែរចំនួន១១លានរៀល
-ម៉ូតូម៉ាកMSX ពណ៌ក្រហម ០១គ្រឿង
-ធុងទឹកកកធំចំនួន០១ ធុង ព្រមទាំងរបស់របរប្រើប្រាស់ឆេះអស់ទាំងស្រុងនៅក្នុងផ្ទះ។
ករណីនេះ(មិនទាន់ដឹងមូលហេតុច្បាស់ នៅឡើយទេ) កម្លាំងសមត្ថកិច្ច កំពុងចុះពិនិត្យស្រាវជ្រាវបន្តទៀត ៕
ដោយ៖ស សារ៉េត