ភ្នំពេញ ៖ សត្វលា បន្លំខ្លួនពាក់ស្បែកខ្លា ! សន្តានមនុស្សថោកទាប មិនថ្លៃថ្នូរស្អីក៏គេធ្វើកើតដែរ ដើម្បីចង់បានទៅនៅក្រៅប្រទេសមែន ?
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ស្ពឺ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាន ថ្លែងថា, នេះជាការប្រមាថ ដែលមិនអាចទទួលយកបាន។ ក្នុងនាមជាប្អូន ពាក្យសំដីដ៏ព្រហើន គ្មានមូលដ្ឋាន និងអសុរសនេះ បានប៉ះពាល់មកដល់អារម្មណ៏ និងមនោសញ្ចេតនាខ្ញុំផ្ទាល់ ដែលជាសមាជិកគ្រួសារតែមួយ។ ខ្ញុំសូមអំពាវនាវឲ្យសមត្ថកិច្ច ចាត់វិធានការច្បាប់លើជនខិលខូចម្នាក់នេះ ដែលហ៊ានយកឯកសណ្ឋានយោធា មកពាក់ដោយខុសច្បាប់ និងប្រើប្រាស់ពាក្យពេចន៏គ្មានមូលដ្ឋាន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយសបុគ្គលផង និងកិត្តិយសនៃស្ថាប័នជាតិនៃយើងផង។
អ្នកដែលបានដឹងច្បាស់បានបង្ហោះ facebook បញ្ជាក់អោយដឹងថា , សូមបងប្អូនកុំយល់ច្រឡំ ឯកសណ្ឋានដែលលោក សុគន្ធារៈ ឡុង ប្រើនេះ គឺជាការបន្លំទេ។ គាត់មិនមានតួនាទីអ្វីនៅក្នុងកងយោធពលខេមរៈភូមិន្ទនោះឡើយ។
លោក សុគន្ធារៈ ឡុង មានអតីតភាពជាព្រះសង្ឃគង់នៅវត្តកញ្ជ្រៀច ខេត្តព្រៃវែង។ ក្រោយមកបាននិមន្តទៅគង់នៅអាមេរិក។
ក្រោយសឹកមកវិញ ក៏បានក្លាយជាមនុស្សបម្រើសកម្មភាព ជាអ្នកនយោបាយ ដឹកនាំដោយទណ្ឌិត សម រង្ស៊ី។ បច្ចុប្បន្នបុគ្គលនេះ កំពុងធ្វើសកម្មភាពវាយប្រហារខ្លាំង លើថ្នាក់ដឹកនាំជាតិ ដើម្បីស្វែងរកការគាំទ្រពីក្រុមប្រឆាំងនៅក្រៅប្រទេស។
ការយកឯកសណ្ឋានរបស់កងយោធពលខេមរភូមិន្ទទៅពាក់បន្លំបែបនេះ គឺខុសនឹងច្បាប់។
ធ្លាប់បួសរៀន ត្រឹមសម្លៀកបំពាក់ក៏ស្លៀកបោកគេ។ ដូច្នេះចិត្ត និងសម្តី រឹតតែលែងយកជាការបានហើយ។ ពិសេសមនុស្សប្រភេទៗនេះ ច្រើនកើតឡើងដោយការបណ្តុះបណ្តាលពី ទណ្ឌិត សម រង្ស៊ី អោយក្លាយជាមនុស្សសត្វក្រពើ លេងស្គាល់ជាតិសាសន៍ខ្លួនឯង បង្កើតតែព័ត៌មានក្លែងក្លាយ បំពុលបរិយាកាសសង្គម ធ្វើអោយប្រជាពលរដ្ឋ មានការយល់ច្រឡំតែប៉ុណ្ណោះ ៕
ដោយ ៖ សិលា