ព័ត៌មានទាន់ហេតុការណ៍៖

ចូលលួចដែកនៅក្នុងវត្តត្រូវឃាត់ខ្លួនបានភ្លាមៗ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យ០១នាក់ត្រូវបានឃាត់ខ្លួនបានភ្លាមៗក្រោយពីរូបគេបានធ្វើសកម្មភាពចូលលួចយកដែកក្នុងវត្ត។

    ករណីនេះកើតឡើងនៅវេលាម៉ោង ១២និង២០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចខាងក្នុងបរិវេណវត្តពោធិ៍ក្នុង ស្ថិតក្នុងក្រុមទី៤ ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោមបទបញ្ជាដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ដែលជាអធិការក្រុង។

  ជនសង្ស័យឈ្មោះ សៀម វីលុច ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ និងបានមកស្នាក់រស់នៅក្នុងខេត្តបាត់ដំបង ។

   ក្រោយពីឃាត់ខ្លួនសាកសួរ ជនសង្ស័យខាងលើបានសារភាពថា រូបគេបានធ្វើសកម្មភាពចូលលួចកាច់យកដែកក្នុងវត្តនេះជាលើកទីពីរហើយ។ បន្ទាប់មកសមត្ថកិច្ចក៏បានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានគរបាលក្រុងបាត់ដំបងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ចំណែកវត្ថុតាង(ដែក)ត្រូវបានប្រគល់អោយខាងគណៈកម្មការវត្តវិញផងដែរ៕

IMG_0365

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖