ព័ត៌មានទាន់ហេតុការណ៍៖

ករណីបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២៤​ មករា​នេះ! មានចំនួន​១៣​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤២​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈដែលជនសង្ស័យ​ចំនួន​៤២​នាក់​(​ស្រី​៥​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៣​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២៣​នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤២​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៩​ករណី​ ឃាត់​មនុស្ស​ ២១​នាក់​(​ស្រី​ ៤​នាក់​)​,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ឃាត់​មនុស្ស​ ១០​នាក់​ ,ប្រើប្រាស់​ ២​ករណី​ ឃាត់​មនុស្ស​​ ១១​នាក់​(​ស្រី​ ១​នាក់​)​ ។​

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៤​ ខែមករា​នេះរួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​​ ១៨៧៩,៣១​ក្រាម​ និង​១០​កញ្ចប់​តូច​។​ កេ​តា​មីន​(Ke)​ ស្មេីនិង​​ ២៥២៤,០​ក្រាម​។​ អ៊ិ​ច​ស្តា​ស៊ី​(mdma)​ ស្មេីនិង​ ៩៣៣៩,៥៩​ក្រាម​។​ កាហ្វេ​អ៊ី​ន​(Ke)​ ស្មេីនិង​ ៩៣៨,០​ក្រាម​។​ និងនី​មេតា​ហ្សា​ប៉ា​ម​(N-zapam)​ ស្មេីនិង​​ ១០,៩៨​ក្រាម​ ។​

ក្នុងប្រតិបត្តិការនោះ​​លទ្ធផល​ខាងលើ​មានចំនួន​ ១២អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុង​នោះ​កម្លាំងនគរបាល​ ១០​អង្គភាព​ និង​កម្លាំង​កងរាជអាវុធហត្ថខេត្ត​ ២អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ១៨២៦,០​ក្រាម​,​ Ke​ ២៥២៤,០​ក្រាម​,​ MDMA​ ៩៣៣៩,៥៩​ក្រាម​ ,Kaffeine​ ៩៣៨,០​ក្រាម​ និង​N-zapam​ ១០,៩៨​ក្រាម​។​ 

២​ /​ បាត់ដំបង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១,២៤​ក្រាម​។​ 

៣​ /​ កំពង់ចាម​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៤​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៣,៨០​ក្រាម​។​ 

៥​ /​ កណ្តាល​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ៨​នាក់​ ចាប់​យក​Ice​ ១០,៥៨​ក្រាម​។​ 

៦​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២,៦០​ក្រាម​។​ 

៧​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១០,៧៩​ក្រាម​។​ 

៨​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១០​នាក់​ ស្រី​ ១​នាក់​។​ 

៩​ /​ ស្វាយ​រៀង​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៧​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១០​កញ្ចប់​តូច​។​ 

១០​ /​ តាកែវ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១,៩៩​ក្រាម​។​

​កងរាជអាវុធហត្ថ​ ៖​ ២​អង្គភាព​ 

១​ /​ បាត់ដំបង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,០៦​ក្រាម​។​ 

២​ /​ ពោធិ៍សាត់​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២១,២៥​ក្រាម​ ៕​ ដោយ៖ សហការី

រូបភាព៖ ឯកសារ

 

 


ចែករំលែក៖