ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបណ្តេីរគ្នាជាមួយប្រពន្ធចេញពីផ្សារដេីមគបំណងទៅផ្ទះ ស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមកធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីគាត់បានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពលកេីតហេតុរូបគាត់បានចេញពីផ្សារដេីមគជិះម៉ូតូ២គ្រឿងពីរនាក់ប្តីដោយគាត់ជិះខាងមុខប្តីគាត់ជិះខាងក្រោយហេីយប្តីគាត់ស្ពាយកាបូបលុយពីចំហៀង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យជិះម៉ូតូ៣គ្រឿងមិនចាំស្លាកលេខមកពីក្រោយធ្វេីសកម្មភាពឆក់យកកាបូបលុយពីប្តីរបស់គាត់បានសម្រេចរួចគេចខ្លួនបាត់អស់ទៅ។
ជនរងគ្រោះបានបន្តថា ក្នុងកាបូបលុយរបស់គាត់មានលុយជាង១០លានរៀល និងទូរស័ព្ទម៉ាកI phone 13មួយគ្រឿងរួមទាំងឯកសារមួយចំនួនទៀត។
ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទាំងអស់សង្ឃឹម។
សូមបញ្ជាក់ផងដែរថា នៅទីតាំងខាងលេីតែងតែមានជនសង្ស័យធ្វេីសកម្មភាពឆក់យកទ្រព្យសម្បត្តិពលរដ្ឋជាញឹកញាប់តែសមត្ថកិច្ចចាប់មិនដែលបានសោះ។ ពលរដ្ឋដាក់សំនួរថា ចុះបេីចោរឆក់តំបន់នោះស្ទេីរតែរាល់ថ្ងៃហេតុអីសមត្ថកិច្ចមិនដាក់កម្លាំងល្បាតឱ្យច្រេីនចាប់ក្រុមចោរទាំងនោះ? ម៉េចក៏ទុកបណ្តោយឱ្យឆក់ទ្រព្យសម្បត្តិពលរដ្ឋស្ទេីររាល់ថ្ងៃបែបនេះ?៕
ដោយ៖សុខាសែនជ័យ