ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ាបេីកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវគល់ស្ពានស្ទឹងមានជ័យក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តតាកូម៉ាក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវគល់ស្ពានអាកាសស្ទឹងមានជ័យបណ្តាលឱ្យក្រឡាប់ផ្ងារជេីង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី២៤​ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកតាកូម៉ាពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BM-9813 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវស្ពានស្ទឹងមានជ័យពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង តែសំណាងល្អមិនមានរងរបួសដល់មនុស្សចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖