ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌចេញពីដីនៅចម្ការ ដែលមិនទាន់ផ្ទុះ បង្កឱ្យភ្ញាក់ផ្អើលដល់បងប្អូនអ្នកភូមិ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោក សន និល អធិការនគរបាលស្រុករតនមណ្ឌលបានឲ្យដឹងថា ការប្រទះឃើញនូវគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះនេះបានបង្កការភ្ញាក់ផ្អើលនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ នៅលើដីចម្ការមួយកន្លែង ឋិតនៅក្នុងចំណុចជើងភ្នំជ្រាញ់  ក្នុងភូមិបរិបូណ៌ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ម្ចាស់ចម្ការមានឈ្មោះ អ៊ូ សារុំ ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុបានទៅចម្ការយូរៗម្តងក៏ប្រទះឃើញគ្រាប់កាំភ្លើង គ្រាប់បែកខាងលើដោយមិនបានដឹងថារប៉ាត់រប៉ាយមកពីណាឡើយ ភ្លាមៗក៏រួសរាន់រាយការណ៍ទៅនគរបាលមូលដ្ឋានតែម្តង។

លោក សន និល បន្តថា ក្រោយទទួលបានដំណឹង កម្លាំងសមត្ថកិច្ចបានសហការជាមួយមន្ត្រីជំនាញCMAC ចុះពិនិត្យ រួចរំដោះយកចេញ មានចំនួន ០២គ្រាប់ ជាប្រភេទគ្រាប់បែកដៃS១ មួយគ្រាប់ និងមីនPMN២ មួយគ្រាប់ផងដែរជាគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាម៕

ដោយ៖ ស សារ៉េត


ចែករំលែក៖