ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់យុវជនម្នាក់យកទៅសាកសួរសង្ស័យថា ជាអ្នកចែកចាយសម្ភារៈអាសអាភាសដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឃាត់ខ្លួនយុវជនម្នាក់ យកមកសាកសួរបន្តនៅនាយកដ្ឋាននគរបាលការជួញដូរមនុស្សនិងការពារអនីតិជននៃ អគ្គស្នងការនគរបាលជាតិ សង្ស័យថា ជាអ្នកចែកចាយ   សម្ភារៈអាសអាភាសដោយខុសច្បាប់។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះក្រោមការបញ្ជាដឹក នាំដោយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយក ដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាកម្លាំងការិយាល័យប្រឆាំងការជួញ ដូរមនុស្សក្នុងប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាវ សុបញ្ញា អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកំលាំងស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងលោក ផន សុធារិទ្ធ ជាក្រឡាបញ្ជីអមផង បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលទឹកល្អក់ទី១ និងលោកមេភូមិ១៣ បានចុះឆែកឆេរលំនៅឋានមួយកន្លែង ស្ថិតក្នុងផ្ទះលេខ ១០៥អឺ១ហ្សិត ផ្លូវលេខ១២២ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ករណី លក់សម្ភារៈអាសអាភាស ជាច្រើនប្រភេទដោយខុសច្បាប់។

ក្នុងប្រតិបត្តិការណ៍នោះផងដែរ ក៏មានការឃាត់ខ្លួនយុវជនម្នាក់ ដែលសង្ស័យថា ជាអ្នកចែកចាយសម្ភារៈអាសអាភាសដោយខុសច្បាប់ទាំងនោះ យកទៅធ្វើការសាកសួរបន្តនៅនាយកដ្ឋាននគរបាលការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ៕

ដោយ៖ សូរិយា


ចែករំលែក៖