ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀង ឱកាសបុណ្យចូលឆ្នាំថ្មីចិន-វៀតណាមរយៈពេល៤ថ្ងៃ មានភ្ញៀវទេសចរដើរលេងលម្សាន្តសរុបជាង៣ម៉ឺននាក់ដោយសារប្រទេសជាតិមានសុខសន្តិភាព

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ខេត្តស្វាយរៀង ឱកាសបុណ្យចូលឆ្នាំថ្មីចិន-វៀតណាមរយៈពេល៤ថ្ងៃ មានភ្ញៀវទេសចរដើរលេងកម្សាន្តសរុបជាង៣ម៉ឺននាក់ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ។

យោងតាមលោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានឱ្យដឹងថាក្នុងរយៈពេល៤ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចិន-វៀតណាមដោយចាប់ពីថ្ងៃចាប់ថ្ងៃទី២១-២២-២៣-២៤ ខែមករា ឆ្នាំ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្តសរុបចំនួនប្រមាណ ៣១.២២០នាក់ ស្រី១៤.៩៣១នាក់ ក្នុងនោះ មានភ្ញៀវអន្តរជាតិចំនួន៨ នាក់ ស្រី ២ នាក់(មានជនជាតិ ចិនវៀតណាម ប៉ាគីស្ថាន  ។

លោកបានបន្តថា ចំពោះការគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាន បានល្អប្រសើរជាមួយគ្នានេះដែរប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការយល់ដឹងច្រើន និងចូលរួមអនុវត្តការពារខ្លួនពីជំងឺកូវីដ-១៩។

លោកបានបញ្ជាក់ថា ខេត្តស្វាយរៀង ក្រោមការដឹកនាំពីសំណាក់លោក ម៉ែន វិបុល បានធ្វើឱ្យទូទាំងខេត្តមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ ដែលមានរោងចក្រសហគ្រាសជាច្រើនកន្លែងស្រូបយកកម្មកររាប់ម៉ឺននាក់ កំពុងបម្រើការងារ ដែលធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការដើរលេងកម្សាន្ត ជាពិសេសបាននាំគ្នាជួបជុំនៅមាត់ច្រាំងទន្លេវ៉ៃគោ ច្រាំងតាបុល ដែលអាជ្ញាធរខេត្តបានស្ថាបនាឡើងមានទាំងកន្លែងហាត់ប្រាណបង្ករភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋផងដែរ ៕

ដោយ៖ សូរិយា


ចែករំលែក៖