ព័ត៌មានទាន់ហេតុការណ៍៖

NK News ៖ កូរ៉េខាងជើងបិទរដ្ឋធានីព្យុងយ៉ាងដោយសារតែជំងឺផ្លូវដង្ហើម

ចែករំលែក៖

រដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងបានបញ្ជាឱ្យបិទទ្វាររយៈពេល៥ថ្ងៃដោយសារតែការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺផ្លូវដង្ហើម។
យោងតាម NK Newsបានឱ្យដឹងថា សេចក្តីជូនដំណឹងនេះមិននិយាយអំពី COVID-19 នោះទេ ប៉ុន្តែតម្រូវឱ្យប្រជាជននៅក្នុងទីក្រុងស្នាក់នៅផ្ទះរហូតដល់ថ្ងៃទី២៩ ខែមករា ហើយត្រូវវាស់កម្តៅច្រើនដងក្នុងមួយថ្ងៃ។
កាលពីថ្ងៃទី២៤ខែមករា គេហទំព័រដែលមានឯកទេសខាងកូរ៉េខាងជើងបានផ្សាយថា ប្រជាជនទីក្រុងព្យុងយ៉ាងហាក់ដូចជាកំពុងស្តុកទុកទំនិញក្នុងករណីដែលរដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹងជាងនេះ។
ប្រទេសកូរ៉េខាងជើងមិនដែលបានបញ្ជាក់ពីចំនួនអ្នកឆ្លង COVID-19 នោះទេ ដែលអ្នកសង្កេតការណ៍ខាងក្រៅនិយាយថា ដោយសារតែខ្វះឧបករណ៍សម្រាប់ធ្វើតេស្តទ្រង់ទ្រាយធំ។
ផ្ទុយទៅវិញ ប្រទេសកូរ៉េខាងជើងបបានរាយការណ៍ពីករណីគ្រុនក្តៅប្រចាំថ្ងៃ ដែលមានប្រហែល 4.77 លានករណីក្នុងចំណោមប្រជាជនសរុប 25 លាននាក់។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រទេសនេះមិនទាន់បានរាយការណ៍ពីករណីថ្មីណាមួយទេ ចាប់តាំងពីថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2022 មក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបន្តរាយការណ៍អំពីវិធានការជាច្រើនដែលត្រូវដោះស្រាយជាមួយជំងឺផ្លូវដង្ហើម រួមទាំងជំងឺគ្រុនផ្តាសាយផងដែរ ប៉ុន្តែមិនដែលបានរាយការណ៍អំពីបទបញ្ជាបិទផ្លូវនោះទេ។
នៅថ្ងៃទី២៤ ខែមករា KCNA បានរាយការណ៍ថា ទីក្រុង Kaesong នៅជិតព្រំដែនកូរ៉េបានបង្កើនយុទ្ធនាការព័ត៌មានសាធារណៈ “ដើម្បីឱ្យកម្មករទាំងអស់ស្ម័គ្រចិត្តគោរពតាមបទប្បញ្ញត្តិប្រឆាំងនឹងជំងឺរាតត្បាតក្នុងជីវិតនិងការងាររបស់ពួកគេ” ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖  laodong.vn


ចែករំលែក៖