ភ្នំពេញ៖ ក្រុមក្មេងស្ទាវប្រុសស្រីចំនួន១១នាក់ដែលប្រមូលផ្តុំគ្នានៅផ្ទះសំណាក់ត្រូវបានសមត្ថកិច្ចចុះធ្វេីរដ្ឋបាលឃាត់ខ្លួនយកទៅសួរនាំកាលពីវេ័លាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅផ្ទះសំណាក់៣ដុល្លារ យីហោ៦៨ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនមានប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងខាងលេីត្រូវបានក្រុមក្មេងស្ទាវមួយក្រុមជួលដាច់សម្រាប់ស្នាក់នៅនិងប្រមូលផ្តុំគ្នាចេញចូលរៀងរាល់ថ្ងៃសង្ស័យមានប្រព្រឹត្តបទល្មេីសផ្សេងៗទេីបកម្លាំងនគរបាលចុះទៅធ្វេីការឃាត់ខ្លួនតែម្តង។
ក្រោយពីឃាត់ខ្លួនឆែកឆេលេីដងខ្លួននិងតាមបន្ទប់ផ្ទះសំណាក់មិនមានឃេីញអ្វីនោះទេ។ បន្ទាប់មកសមត្ថកិច្ចក៏នាំខ្លួនយកទៅសួរនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីឱ្យឳពុកម្តាយមកធានាទៅវិញ៕
ដោយ៖សុខាសែនជ័យ