ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះចុះឆែកឆេរនិងបង្ក្រាបលំនៅឋានសន្និធិបទល្មើសសត្វព្រៃ មានសត្វស្វាក្ដាមនិងសារិកាកែវក្របីជាច្រើនក្បាលនៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចចម្រុះបានចុះឆែកឆេរនិងបង្ក្រាបលំនៅឋានសន្និធិបទល្មើសសត្វព្រៃ មានសត្វស្វាក្ដាមនិងសារិកាកែវក្របីជាច្រើនក្បាលនៅស្រុករំដួល។

    ករណីចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករាឆ្នាំ២០២៣ស្ថិតនៅចំណុចភូមិ ត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួល ។

   សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះម្ចាស់លំនៅឋានសង្ស័យមានឈ្មោះសេក សំណាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួល ។

     ប្រភពបន្តថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករំដួលដឹកនាំដោយលោកវរសេនីយ៏ត្រី វ៉ន សុខា មេបញ្ជាការកងរាជអាវុធហត្ថស្រុកសហការជាមួយមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក សៅ ផល្លី ប្រធានមន្ទីរស្រាវ

ជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តនិងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើចំណុះនាយកដ្ឋាននីតិកម្មនិងពង្រឹងការអនុវត្តច្បាប់ នគរបាលស្រុករំដួល ប៉ុស្ត៏រដ្ឋបាលឃុំថ្នាធ្នង់ និងលោកមេឃុំ មេភូមិ។

   ប្រភពបន្តថា ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោកឈីវ អុិចគង់ ព្រះរាជអាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងបានចុះឆែកឆេរនិងបង្ក្រាបលំនៅឋានសន្និធិបទល្មើសសត្វព្រៃស្ថិតនៅចំណុចភូមិ ត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួល ដែលមានម្ចាស់ឈ្មោះ សេក សំណាង និងបានដកហូតវត្ថុតាងរួមមានសត្វស្វាក្ដាមចំនួន៥ក្បាលនិងសារិកាកែវក្របី ចំនួន១២ក្បាល។

    បច្ចុប្បន្នចំពោះជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជួនទៅរដ្ឋបាលព្រៃឈើខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖